វ៉ាំង ដាវីននិយាយបែបណាក្រោយរក​បាន​គ្រាប់​បាល់ជាបន្តបន្ទាប់​ក្នុង​ពាន​ KMH CUP 2020?

យុវជនចំណូលថ្មីរបស់ក្រុមបាល់ទាត់បឹងកេតអាយុក្រោម ១៨ឆ្នាំ វ៉ាំង ដាវីន បានបង្ហាញអារម្មណ៍របស់ខ្លួន ក្រោយរកគ្រាប់បាល់ជាបន្តបន្ទាប់ឱ្យក្រុម ក្នុងការប្រកួតពានរង្វាន់ KMH CUP 2020 ថារូបគេរំភើបចិត្តចំពោះគ្រាប់បាល់នោះ តែថាក្រុមរបស់ខ្លួនគួរតែធ្វើបានល្អជាងនេះ។

វ៉ាំង ដាវីន៖ “ បាទបង, វាគឺជាគ្រាប់ទីពីររបស់ខ្ញុំនៅបឹងកេត ខ្ញុំសប្បាយចិត្តណាស់ ព្រោះគ្រាប់ទាំងនេះ វាតំណាងឱ្យអ្នកស្រុកកំពង់ឆ្នាំង តែអ្វីដែលខ្ញុំសោកស្តាយគឺយើងគួរតែធ្វើបានល្អជាងគូប្រកួតរបស់ខ្លួន ក្នុងប៉ុន្មានប្រកួតកន្លងទៅនេះ ។ ”

យុវជនមកពីខេត្តកំពង់ឆ្នាំងរូបនេះបន្ថែមថា៖ “ នៅទីនេះមានការប្រកួតប្រជែងខ្លាំងណាស់បង ទាំងការហ្វឹកហាត់ និងការបង្ហាញលើទីលាន តែវាគឺជាអ្វីដែលខ្ញុំចង់បាន ហើយខ្ញុំនឹងខិតខំប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីបំពេញតួនាទីជាកីឡាករល្អរបស់ក្លិបដែលខ្ញុំស្រលាញ់ ។ ”

គួររំលឹកថា ចាប់តាំងពីចូលរួមក្លិបបឹងកេត កាលពីខែកក្កដាកន្លងទៅ វ៉ាំង ដាវីន ទទួលបានឱកាសបង្ហាញខ្លួន ៣ប្រកួតហើយ ពោលគឺទល់នឹងក្រុមយុវជន HFCA U18, យុវជនអាយុក្រោម១៨ឆ្នាំ វិសាខា និង យុវជនអាយុក្រោម ១៥ឆ្នាំ វិសាខា ខណៈដែលរូបគេត្រូវបានកោះហៅចូលរួមធ្វើតេស្តសមត្ថភាពនៅក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ ត្រៀមប្រកួតពានរង្វាន់ AFC U-19 Championship 2020 ខាងមុខនេះថែមទៀតផង ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT