ភ្នំពេញ​ក្រោន​តំឡើងយុវជន៦​នាក់ចូល​ឈុត​ធំ​ត្រៀម​ប្រកួត​ពានសម្ដេច ហ៊ុន សែន

ក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន​បាន​រើស​យុវជន​វ័យ​ក្រោម​១៨​ឆ្នាំ​របស់​ខ្លួន​មក​ចូល​រួមជាមួយ​ក្រុម​ឈុត​ធំ​ដើម្បី​បើក​ឱកាស​លេងក្នុងពាន​រង្វាន់សម្ដេច​ហ៊ុន សែន​ថ្នាក់​ជាតិ​ដេល​នឹង​ចូល​មក​ដល់​ខែ​ចុង​ខែ​នេះ។

កីឡាករ​ទាំង៦​នាក់​នោះ​មាន កីឡាករសំណាង រិទ្ធី ដែលបានផ្ទេរមកកាន់ក្លឹបនាដើមរដូវកាលនេះ ត្រូវបានចុះក្នុងបញ្ជី និងបូករួមកីឡាករ៥នាក់ផ្សេងទៀតមកពីក្រុមយុវជនថ្នាលអាយុក្រោម១៨ឆ្នាំរួមមាន អ្នកចាំទី គឹម ចាន់វុទ្ធី, ខ្សែការពារ ទីន រ៉ូហ្សា និង គន្ធ ឧត្តម, ខ្សែបម្រើ ជឹម ណាវីន និង រស់ ដារ៉ាពេជ្រ លេងក្នុងជំហរប្រយុទ្ធ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវជួប ក្លឹបបាល់ទាត់អាសុីអឺរ៉ុបយូណាយធីត នាថ្ងៃទី ១២ ខែសីហា វេលាម៉ោង ៦ល្ងាចនៅលើកីឡដ្ឋាន Smart RSN។ ខណៈជើងទី ២ លេងនៅថ្ងៃទី ២០ ខែសីហា នៅកីឡដ្ឋាន AEU Sport Park ម៉ោង ៣និង៣០នាទីរសៀល៕

 

ប្រភពនិង​រូបភាព៖ភ្នំពេញក្រោន

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT