Man City ​បង្ហាញ​មុខ​ខ្សែ​ការពារ​ថ្មី តម្លៃ​៤០​លាន​ផោន​ជា​ផ្លូវការ​

​ក្រុម Manchester City ​បាន​បង្ហាញ​មុខ​ខ្សែ​ការពារ​ទើប​ទិញ​ចូល ​Nathan Ake ​តម្លៃ​៤០​លាន​ផោន ​ទិញ​ពី​ក្រុម​ Bournemouth ​ជា​ផ្លូវការ​ហើយ​។

​គ្រាន់​តែ​ចប់​រដូវ​កាល​ភ្លាម ​លោក Pep ​មិន​ឱ្យ​ទំនេរ​ដៃ​ឡើយ ពោល​គឺ​លោក​ចាប់​ផ្ដើម​ជ្រើសរើស​កីឡាករ ដើម្បី​ទិញ​ភ្លាម​តែ​ម្ដង។ Torres ​របស់ Valencia ​ជា​កីឡាករ​ដំបូង​ដែល​លោក​សម្រេច​ទិញ​មក​ជួយ​តំបន់​ប្រយុទ្ធ។ ស្រប​ពេល​នេះ ​ក្រុម Man City ​ក៏​បាន​បង្ហាញ​មុខ​កីឡាករ​ថ្មី​ទី ២ គឺ Ake ​ដែល​មាន​ត​ម្លៃ​ខ្លួន​៤០​លាន​ផោន​ទៀត។

កីឡាករ​វ័យ​២៥​ឆ្នាំ​នេះ ​បង្ហាញ​ខ្លួន​ឱ្យ Bournemouth ​បាន​១២១​ប្រកួត ​ចាប់​តាំង​ពី​ផ្លាស់​មក​ពី​ក្រុម Chelsea ​នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ។ ​រូបគេ​បាន​ក្លាយ​ជា​រនាំង​យ៉ាង​រឹងមាំ​ឱ្យ​ក្រុម Bournemouth ​ប៉ុន្មាន​រដូវ​កាល​មក​នេះ ហើយ​ក៏​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​ផង​ដែរ តែ​ប្រជែង​មិន​ឈ្នះ Man City ​ឡើយ។ ​លោក Pep ​បាន​ចំណាយ​ប្រាក់​៤០​លាន​ផោន ​ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​របស់​គេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT