Inter Milan ​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ Europa League ​ក្រោយ​ឈ្នះ Getafe ​២-០​

​ក្រុម Inter Milan ​នៅ​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​បាន​ដដែល ដោយ​យប់មិញ​នេះ ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Getafe ​ក្នុង​លទ្ធផល ​២-០ ​ដើម្បី​ឡើង​វគ្គ​៨​ក្រុម UEFA Europa League ​។

២​គ្រាប់​ដែល​រក​បាន​នៅ​យប់មិញ​នេះ ​កើត​ចេញ​ពី​ខ្សែ​ប្រយុទ្ធ ​Romelu Lukaku ​និង ​Christian Eriksen។ ​ខណៈ​ដែល​ក្រុម Getafe ​វិញ ​មាន​ឱកាស​រក​១​គ្រាប់​ដែរ ​ដោយ​បាល់​ប៉េណាល់ទី ​ប៉ុន្តែ​ Jorge Molina Vidal ​មិន​អាច​ធ្វើ​បាន​សម្រេច​។ និយាយ​ពី១​ប្រកួត​បន្ថែម​នៅ​យប់មិញ​នេះ ​ក៏​បាន​ធ្វើ​ឱ្យ Lukaku ​ក្លាយ​ជា​កីឡាករ​ថ្មី​ម្នាក់​ទៀត​របស់ Inter Milan ​ដែល​អាច​រក​បាន​៣០​គ្រាប់​ឡើង​ឱ្យ​ក្រុម​មួយ​រដូវ​កាលចាប់​តាំង​ពី​ឆ្នាំ​២០១០​មក។ ​ដោយ​ឆ្នាំ ២០១០-១១ ​នោះ Samuel Eto’o ​ធ្លាប់​ធ្វើ​បាន។

ឡើង​ទៅ​វគ្គ​៨​ក្រុម​នេះ​ដែរ ​Inter Milan ​អាច​នឹង​ជួប Rangers ​ឬ Bayer Leverkusen ​ដែល​ពួកគេ​នឹង​ត្រូវ​ប្រកួត​គ្នា​នៅ​រាត្រី​នេះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT