Casemiro ​៖​លេង​បិទ​ទ្វា​ទល់ Man City ​ជា​ឱកាស​ល្អ​ដល់ Real Madrid ​

​ខ្សែ​បម្រើ Casemiro ​បាន​ចាត់​ទុក​ការ​លេង​បិទ​ទ្វា​នៅ​ដី​របស់ Manchester City ​គឺ​ជា​គុណ​ប្រយោជន៍​ដល់​ក្រុម Real Madrid ​សម្រាប់​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

ក្រុម Real Madrid ​បាន​បរាជ័យ​កាល​ពី​ជើង​ទី​១ ​ក្នុង​លទ្ធផល ​២-១ ​រួច​មក​ហើយ។ ដូច្នេះ​ជើង​ទី​២​លេង​នៅ​ទឹក​ដី​អង់គ្លេស ​ក៏​អាច​នឹង​ធ្វើ​ឱ្យ​ក្រុម​លោក Zidane ​ពិបាក​ក្នុង​ការ​វាយ​បក​យក​ឈ្នះ​វិញ​ផង​ដែរ។ ​ដោយ​ឡែក​សម្រាប់​ការ​យល់​ឃើញ​របស់ Casemiro ​វិញ ​មិន​ដូច្នេះ​នោះ​ទេ។ ​កីឡាករ​ប្រេស៊ីល គិត​ថា​ជើង​ទី​២​នេះ Real Madrid ​នឹង​ធ្វើ​បាន​ល្អ​ជាង​ជើង​ទី​១ ព្រោះ​លេង​នៅ​ទឹក​ដី Man City ​មែន តែ​គ្មាន​អ្នក​គាំទ្រ​មក​លើក​ទឹក​ចិត្ត​នោះ​ទេ។

Casemiro ​បាន​បន្ថែម​បែប​នេះ​ថា​៖ “គ្មាន​អ្នក​គាំទ្រ ​ជា​ការ​ប្រកួត​លំបាក​ទាំង​សង​ខាង។ តែ​យើង​ជា Real Madrid ​យើង​ដឹង​វិធី​ដើម្បី​ឡើង​ទៅ​ជុំ​បន្ដ។ ​ពួកគេ ​នឹង​មិន​មាន​អ្នក​គាំទ្រ​មក​លើក​ទឹក​ចិត្ត​ទេ ​ហើយ​វា​ប្រហែល​ជា​រឿង​ល្អ​សម្រាប់​ក្រុម Real Madrid ​”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT