Arsenal ​ចាប់​អារម្មណ៍​ទិញ​យក Rakitic ​ពី Barcelona 

​ក្រុម​កាំភ្លើង​ធំ Arsenal ​ចាប់​អារម្មណ៍​ទិញ​យក​ខ្សែ​បម្រើ Ivan Rakitic ​ពី​ក្រុម FC Barcelona ​នា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ក្រោយ​ពី​ឃើញ​ឈ្មោះ​គេ​ក្នុង​បញ្ជី​ត្រូវ​លក់​ចេញ។

កីឡាករ​វ័យ​៣២ឆ្នាំ​ខាង​លើ​នេះ ​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ក្រុម​អ្នក​មាន​បុណ្យ​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​ដាក់​លក់​ចេញ​ទៅ​ហើយ ​ក្រោយ​រួម​រស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​៦​ឆ្នាំ​មក​នេះ។ ដោយសារ​តែ​មើល​ឃើញ​ថា​ Rakitic ​នៅ​លេង​បាន​ល្អ​នៅ​ឡើយ​នោះ ទើប​បាន​ជា​លោក Arteta ចាប់​អារម្មណ៍ ​និង​បញ្ជូន​ក្រុម​ការងារ​ទៅ​សួរ​នាំ​តម្លៃ​ភ្លាម​តែ​ម្ដង។ ស្រប​ពេល​អ្នក​ចាត់ការ​រូប​នេះ ​ក៏​បា​ទូរសព្ទ​ទៅ​សាមី​ខ្លួន Rakitic ​ដើម្បី​បញ្ចុះបញ្ចូល​ផង​ដែរ។

​អតីត​កីឡាករ Sevilla ​ខាង​លើ រក​បាន​៣៥​គ្រាប់ ​បញ្ចូន​​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​៤១​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​៣០៩​ប្រកួត​កន្លង​មក​នេះ។ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Setien ​រដូវ​កាល​នេះ ​រូបគេ​មិន​សូវ​មាន​ឱកាស​បាន​បង្ហាញ​សមត្ថភាព​នោះ​ទេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT