Dortmund ​ទុក​ពេល​ត្រឹម​ថ្ងៃ​១០​ខែ​សីហា​នេះ ​ឱ្យ Man Utd ទិញ Sancho ​

​ក្រុម Dortmund ​បាន​ទុក​ពេល​ត្រឹម​ថ្ងៃ​ទី​១០​ខែ​សីហា​ឆ្នាំ​២០២០​នេះ​ប៉ុណ្ណោះ ​ឱ្យ​ក្រុម Manchester United ​សម្រេច​ចិត្ត​ថា​ទិញ​កីឡាករ Sancho ​ឬ​ក៏​អត់។

ក្រុម​បាល់ទាត់​នៅ​អាល្លឺម៉ង់​ខាង​លើ​នេះ ​ទាមទារ​តម្លៃ​ខ្លួន Sancho ​១០០​លាន​ផោន​ពី​ក្រុម Manchester United ​ទើប​ពួកគេ​ព្រម​លក់​ឱ្យ។ ដោយសារ​តែ​ក្រុម​បិសាច​ក្រហម​នៅ​ស្ទាក់ស្ទើរ​នៅ​ឡើយ​ចំពោះ​តម្លៃ​ខ្លួន​នេះ ​ក្រុម Dortmund ​បាន​កំណត់​ថា​ត្រឹម​ថ្ងៃ​ទី​១០​ខែ​សីហា​នេះ​ហើយ បើ​សិន​ជា Man Utd ​មិន​ព្រម​ទិញ​ទេ ​នោះ​ពួកគេ​លែង​លក់​ឱ្យ​ហើយ។ ​ការ​កំណត់​ថ្ងៃ​បែប​នេះ គឺ​ដោយសារ​តែ Dortmund ​ក៏​ត្រូវ​ត្រៀម​រៀប​ចំ​ក្រុម​ដើម្បី​បើក​រដូវ​កាល​ថ្មី​នៅ​លីគ​កំពូល​អាល្លឺម៉ង់​ផង​ដែរ។

​លីគ​អាល្លឺម៉ង់​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៨​ខែ​កញ្ញា​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ហើយ ស្រប​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​អន្តរជាតិ​វិញ​ចាប់​ផ្ដើម​បើក​ពី​ពេល​នេះ​ទៅ​ដល់​ថ្ងៃ​ទី​៥​ខែ​តុលា​ឆ្នាំ​២០២០​ឯ​ណោះ៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT