លោក Sir Alex Fugerson មានអាការៈធូរស្បើយមែនទែនហើយ ក្រោយពីធ្វើការវះកាត់ឈាមហូរក្នុងខួរក្បាលមក។
វីរបុរសរបស់បិសាចក្រហមខាងលើនេះបានបញ្ចេញវីដេអូមួយ ដោយបានអរគុណដល់ក្រុមគ្រូពេទ្យ អតីតកីឡាកររបស់ខ្លួន សមាជិកក្នុងក្លឹបបិសាចក្រហមទាំងអស់ និងអ្នកនៅជុំវិញពិភពលោកដែលបានជូនពរលោកអំឡុងពេលសម្រាកនៅមន្ទីរពេទ្យ។ អតីតអ្នកចាត់ការកំពូលលើលោករូបនេះ បញ្ជាក់ថាខ្លួនបានធូរស្បើយមែនទែនហើយ និងមានវត្តមាននៅប្រកួតរបស់បិសាចក្រហមនាពេលខាងមុខនេះ។
Sir Alex បានបញ្ជាក់បន្ថែមទៀតថា លោកជូនពរឱ្យក្រុមបិសាចក្រហម Manchester United រដូវកាលនេះជោគជ័យនិងទទួលបានពានរង្វាន់ ដើម្បីឱ្យអ្នកគាំទ្រសប្បាយចិត្តវិញ។ ខណៈដែលលោកផ្ទាល់ ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏នៅតែបន្ដគាំទ្រក្លឹបល្អជាងគេនៅអង់គ្លេសមួយនេះដដែល៕ប្រភព៖ DailyMail