លីគ​កំពូល​ណា​មួយ មាន​គម្លាត​ពិន្ទុ​ទាប​បំផុត​នៅ​រដូវ​កាល ២០១៩/២០ នេះ?

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប មាន​ដូច​ជា Premier League, LaLiga, Serie A, Bundesliga និង Ligue 1 បាន​បញ្ចប់​ទៅ​ទាំង​ស្រុង​កាល​ពី​ពេល​ថ្មីៗ​នេះ។

ក្រុម​ដែល​ឈ្នះ​ជើង​ឯក​មាន​ដូច​ជា Liverpool (អង់គ្លេស), Real Madrid (អេស្ប៉ាញ), Juventus (អ៊ីតាលី), Bayern Munich (អាល្លឺម៉ង់) និង PSG (បារាំង)។ កម្រិត​នៃ​ការ​ប្រកួតប្រជែង ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា លីគ Serie A គឺ​មាន​ភាព​តានតឹង​ខ្លាំង​ជាង​គេ ដោយ​ក្រុម​លេខ ១&២ លើស​ខ្វះ​ពិន្ទុ​គ្នា​តែ ១ ពិន្ទុ​ប៉ុណ្ណោះ។

Juventus បាន​បញ្ចប់​រដូវ​កាល ដោយ​មាន ៨៣ ពិន្ទុ ស្រប​ពេល​ដែល Inter Milan មាន ៨២ ពិន្ទុ។ នេះ​បើ​ធៀប​នឹង​ក្រុម​លេខ ៣&៤ ដូច​ជា Atalanta និង Lazio ដែល​មាន ៧៨ ពិន្ទុ ក៏​លើស​តែ​បន្តិច​ផង​ដែរ។

ក្រុម​ដែល​នាំ​មុខ​ដាច់​ពិន្ទុ​ច្រើន​ជាង​គេ នោះ​គឺ Liverpool នៅ​លីគ Premier League ដែល​យក​ឈ្នះ​លើ​ក្រុម​លេខ ២ Man City ដល់​ទៅ ១៨ ពិន្ទុ​ឯ​ណោះ ហើយ​ធៀប​នឹង​ក្រុម​លេខ ៣&៤ គឺ​កាន់​តែ​ដាច់​ឆ្ងាយ៕ (មាន​លម្អិត​ដូច​បង្ហាញ​ក្នុង​រូបភាព)

ប្រភព៖ Reddit

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT