ការ​ក្អក​លើ​ទីលាន​នៅ PL នឹង​ត្រូវ​ពិន័យ​កាត​ក្រហម ឬ​អាច​ឈាន​ដល់​ការ​ឡើង​តុលាការ

តាម​របាយការណ៍​ពី The Times បាន​ចុះ​ផ្សាយ​ថា រដូវ​កាល​ថ្មី ២០២០-២១ នៅ Premier League ដែល​ត្រៀម​ចាប់​ផ្តើម​នា​ថ្ងៃ​ទី ១២ ​កញ្ញា​ខាង​មុខ នឹង​បន្ថែម​ការ​អនុវត្ត​ច្បាប់​ថ្មី​មួយ​ផ្សេង​ទៀត គឺ​ពាក់ព័ន្ធ​នឹង​ការ​ក្អក​នៅ​លើ​ទីលាន​ប្រកួត។

នោះ​គឺ​កំណត់​ថា ប្រសិន​ណា​កីឡាករ​ដែល​កំពុង​លេង​លើ​ទីលាន មាន​ចេតនា​ក្អក​ទៅ​លើ​គូ​ប្រជែង នោះ​ពួក​គេ​នឹង​ត្រូវ​ទទួល​បាន​ការ​ពិន័យ​កាត​ក្រហម​ពី​សំណាក់​អាជ្ញាកណ្ដាល។ ចេតនា​នេះ​គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា កីឡាករ​មាន​បំណង​ចង់​បន្លាច​ដល់​គូ​ប្រជែង ឬ​បណ្តាល​ឲ្យ​មាន​ការ​ភ័យខ្លាច ព្រោះ​ដូច​ដឹង​ស្រាប់​ហើយ​នៅ​ស្ថានភាព​ជំងឺ COVID-19 ការ​ក្អក​ឬ​ក្រដាស​នៅ​ទីសាធារណៈ​គឺ​ជា​សញ្ញា​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​មួយ។

ប្រភព​បាន​សង្កត់​ធ្ងន់ ក្រៅ​ពី​ទទួល​បាន​កាត​ក្រហម​ហើយ កីឡាករ​ដែល​បង្ក​កំហុស​នេះ ក៏​ប្រឈម​នឹង​ទទួល​ការ​ផ្ដន្ទាទោស ​ដល់​ឡើង​តុលាការ​ទៀត​ផង ប្រសិន​មាន​ការ​ប្ដឹងផ្ដល់​ពី​សំណាក់​ជន​ម្ខាង​ទៀត៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT