Ferdinand ថា ៥ រូប​នេះ​ជា​ខ្សែ​ការពារ​កណ្តាល​ល្អ​បំផុត​នៅ​ប្រវត្តិសាស្រ្ត PL

អតីត​ជើង​ចាស់​លោក Rio Ferdinand ក៏​បាន​ចុច​ឈ្មោះ​កីឡាករ​ហង្ស Virgil van Dijk នៅ​ចំណោម​ខ្សែ​ការពារ​កណ្តាល​ល្អ​បំផុត​ទាំង ៥ តាម​រយៈ​ការ​យល់​ឃើញ​របស់​លោក​ផង​ដែរ។

ថ្មីៗ​នេះ អតីត​កីឡាករ​របស់ United លោក Ferdinand បាន​និយាយ​នៅ​កម្មវិធី The Beautiful Game Podcast ថា៖ “ខ្ញុំ​ស្រលាញ់ Van Dijk ដោយ​គិត​ថា​គាត់​ជា​កីឡាករ​ដ៏​ល្អ​បំផុត​មួយ​រូប​ក្នុង​លោក​ពេល​នេះ បើ​ឲ្យ​ខ្ញុំ​ជ្រើសរើស​ឈ្មោះ​កីឡាករ​លេង​ការពារ​កណ្តាល​កំពូល​ទាំង ៥ រូប​ ខ្ញុំ​គិត​ថា​មាន Vidic, Kompany, Terry, Van Dijk និង Campbell”។

គួរ​បញ្ជាក់​ថា Van Dijk បាន​ឆ្លង​កាត់​ការ​ប្រកួត​នៅ PL ​ចំនួន ១៥៧ ប្រកួត​ហើយ រាប់​ទាំង​ការ​លេង​ឲ្យ​ក្លឹប​ចាស់ Southampton និង Liverpool នា​ពេល​បច្ចុប្បន្ន​នេះ។

ជាមួយ​ហង្ស​គេ​បាន​ឈ្នះ​ពាន Champions League, Premier League, FIFA Club World Cup, UEFA Super Cup ក៏​ដូច​ជា​ពាន​បុគ្គល UEFA Best Player ​ថែម​ទៀត​ផង៕ ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT