ប្រាក់​រង្វាន់​ក្រុម​ឈ្នះ​ជើង​ឯក​នៅ UEFA Champions League ទទួល​បាន​ប៉ុន្មាន?

ក្រោយ​ខកខាន​ការ​ប្រកួត​អស់​រយៈ​ពេល​ជិត ៥ ខែ ទី​បំផុត​ព្រឹត្តិការណ៍​ប្រជែង​ពាន​រង្វាន់​អឺរ៉ុប UEFA Champions League បាន​កំណត់​ថា​នឹង​ត្រលប់​មក​វិញ​ហើយ​ នៅ​ចុង​សប្ដាហ៍​ទី​មួយ​នា​ខែ​សីហា​នេះ។

កាល​ពី​រដូវ​កាល ២០១៨/១៩ ហង្ស​ក្រហម Liverpool បាន​ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក ប៉ុន្តែ​រដូវ​កាល​នេះ​ហង្ស​បាន​ធ្លាក់​ត្រឹម​វគ្គ ១៦ ក្រុម​បាត់​ទៅ​ហើយ។ ក្រៅ​ពី​ការ​ប្រកួតប្រជែង បើ​ក្រឡេក​ទៅ​មើល​ទំហំ​ប្រាក់​រង្វាន់ ក៏​ជឿ​ថា​ជា​សំណួរ​រសើប​មួយ​ដែល​អ្នក​គាំទ្រ​បាល់ទាត់​ជា​ច្រើន​ចង់​ដឹង​ខ្លាំង​ផង​ដែរ។

សម្រាប់​រដូវ​កាល ២០១៩/២០ បើ​យោង​តាម​របាយការណ៍​ពី​គេហទំព័រ 90min ចុះ​ផ្សាយ​ថា​សមាគម​បាល់ទាត់ UEFA ​បាន​ប្រើប្រាស់​កញ្ចប់​ថវិកា​ជាង ២,២ ពាន់​លាន​ដុល្លារ ទៅ​លើ​ការ​ចំណាយ​រៀបចំ និង​ចែក​ជា​ប្រាក់​រង្វាន់​តាម​វគ្គ​នីមួយៗ​ដល់​ក្លឹប​ទាំង​អស់​ដែល​បាន​ចូលរួម​ការ​ប្រកួត។

ជា​លទ្ធផល​សម្រាប់​ក្រុម​ឈ្នះ​ជើង​ឯក បើ​គិត​ពី​ប្រាក់​រង្វាន់​ដែល​ទទួល​បាន​តាំង​ពី​វគ្គ​ចែក​ពូល​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ គឺ​សរុប​មាន​ជាង ៧១ លាន​ដុល្លារ។ នេះ​បើ​រាប់​តែ​វគ្គ​ផ្ដាច់ព្រ័ត្រ​សុទ្ធ មួយ​ជើង​ចាញ់​ឈ្នះ គឺ​អាច​ទទួល​បាន​ប្រាក់​រង្វាន់​ប្រមាណ ៤,៣ លាន​ដុល្លារ៕

ប្រភព៖ 90min

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT