Varane ​បោះ​សម្ដី​ថា Man City ​មុន​ប៉ះ​គ្នា​ជើង​ទី​២ UCL ​

​ខ្សែ​ការពារ Varane ​បាន​និយាយ​ទៅ​កាន់​ក្រុម Manchester City ​ថា Real Madrid ​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​សម្រាប់​យក​ជ័យជម្នះ​នៅ​ជើង​ទី​២​ខាង​មុខ​នេះ។

​កាល​ពី​ជើង​ទី​១ក​ន្លង​ទៅ ​ក្រុម Real Madrid ក្នុង​ដី​ខ្លួន​ឯង​បាន​បរាជ័យ​ក្នុង​លទ្ធផល ២-១ ​រួច​ទៅ​ហើយ។ ​ខណៈ​ដែល​ចុង​សប្ដាហ៍​នេះ ​ពួកគេ​នឹង​ប៉ះ​គ្នា​ជា​លើក​ទី​២​ទៀត ​ដើម្បី​កាត់​សេចក្ដី​យក​ក្រុម​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី Etihad Stadium ​វិញ​ម្ដង។

​មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់​ Varane ​ខ្សែ​ការពារ​ឆ្នើម​របស់​ក្រុម Real Madrid ​បាន​ចេញ​មុខ​និយាយ​ថា​៖ “យើង​ចង់​ឈ្នះ​គ្រប់​ការ​ប្រកួត ​យើង​ជា​ក្រុម Real Madrid ​។ ​យើង​ចង់​ឈ្នះ ​ជាមួយ​ទំនុក​ចិត្ត​ខ្ពស់ ​ខណៈ​ដែល​ការ​ត្រៀម​ខ្លួន​របស់​យើង​ក៏​បាន​ល្អ​ផង​ដែរ ព្រោះ​មិន​មាន​ប្រកួត​នោះ​ទេ។ ក្រុម​ដែល​ល្អ​បំផុត​នៅ​ថ្ងៃ​ប្រកួត​នោះ ​នឹង​ឈ្នះ​ឡើង​វគ្គ​បន្ដ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT