គ្រូបឹងកេត ហៅប្រកួតថ្ងៃស្អេកថាជាប្រកួតដ៏តានតឹងបំផុត

លោក ហៅ សុជាតិ គ្រូបង្វឹករបស់ក្លិបបឹងកេត បានថ្លែងប្រាប់ក្រុមការងារ CTS Sport ក្នុងថ្ងៃព្រហសប្បតិ៍ទី ២៦ ខែ កក្កដានេះថា ប្រកួតជាមួយក្រសួងការពារជាតិនៅថ្ងៃស្អែកគឺជាការប្រកួតដ៏តានតឹងបំផុតសម្រាប់ក្រុម។

មូលហេតុដែលលោកលើកឡើងបែបនេះគឺដោយសារតែមានបញ្ហាជាច្រើនដូចជា អវត្តមានដឹកនាំក្រុមរបស់លោក ក្រោយរងពិន័យ, បញ្ហាកីឡាកររងរបួស និងអវត្តមានកីឡាករមួយចំនួនផងដែរ ។

លោក ហៅ សុជាតិ ៖ « ចំពោះការពិនយ័នេះ ខ្ញុំគិតថាមិនមែនបញ្ហាធំទេ ពីព្រោះខ្ញុំជឿថាក្រុមការងារខ្ញុំអាចធ្វើបាន អ្វីដែរជាការបារម្ហគឺការរបួសរបស់កីឡាករ និងកំលាំងកីឡាករដូចជា Maycon ដែលគាត់ទើបតែងើបពីឈឺ ស្របពេលក្រុមក្រសួងការពារជាតិកំពុងឡើងជើង » ។

បើទោះបីជាបឹងកេតឈ្នះ ក្រសួងការពារជាតិ ២-០កាលពីជើងទីមួយក៏ពិតមែន ប៉ុន្តែគ្រូបង្វឹកដដែលរូបនេះ បានអះអាងថា នឹងមិនអាចរំពឹងអំពីលទ្ធផលឈ្នះបានតទៅទៀតទេ ដោយគ្រប់យ៉ាងគឺ ៥០/៥០ ប៉ុណ្ណោះ ។

គួរឲ្យដឹងថា ក្រុមទាំងពីរ នឹងជួបគ្នានៅថ្ងៃស្អែក វេលាម៉ោង ៦ល្ងាច ក្រោយពីក្រុមណាហ្គាវើល ទទួលភ្នំពេញក្រោន នៅម៉ោង ៣រសៀល នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ជាមួយគ្នា ៕

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT