Pjanic បង្ហើប​កាលបរិច្ឆេទ​ច្បាស់ការ​មួយ ដែល​ខ្លួន​នឹង​ចាកចេញ​ពី​ទឹកដី Juventus ផ្លូវការ

Miralem Pjanic ដែល​ស្ថិត​ក្នុង​កិច្ច​ព្រមព្រៀង​ដោះដូរ​ជាមួយ Arthur ផ្ទេរ​មក Barcelona បាន​ប្រកាស​តាម​រយៈ​បណ្តាញ​សង្គម​ថ្មីៗ​នេះ អំពី​កាលបរិច្ឆេទ​ច្បាស់ការ​មួយ ដែល​ខ្លួន​ចាកចេញ​ពី​ទ្រនំ Juventus។

Pjanic ទើប​ឈ្នះ​ពាន Serie A លើក​ចុង​ក្រោយ​ជាមួយ Juventus ហើយ​បញ្ជាក់​បែប​នេះ​ថា៖ “ពេល​គិត​អំពី​រឿង​ហ្នឹង​ធ្វើ​ឲ្យ​អារម្មណ៍​ខ្ញុំ​ញាប់ញ័រ​អស់​ហើយ តែ​បទពិសោធន៍​ខ្ញុំ​នៅ Serie A ជាមួយ Juventus គឺ​បាន​ឈាន​មក​ដល់​ទី​បញ្ចប់​ហើយ ដោយ​នេះ​មិន​ទាន់​ជា​ពេល​ដែល​និយាយ​ពាក្យ​លា​ទេ ព្រោះ​ខ្ញុំ​មាន​បំណង​ចង់​រង់ចាំ​ដល់​ថ្ងៃ​ទី ២៣ ​សីហា”។

បញ្ជាក់​ថា​ថ្ងៃ​ទី ២៣ ​សីហា​ គឺ​ជា​ថ្ងៃ​បញ្ចប់​ការ​ប្រកួត​ទាំង​ស្រុង​គ្រប់​ព្រឹត្តិការណ៍​ទាំង​អស់​ប្រចាំ​រដូវ​កាល ២០១៩/២០ ពោល​គឺ​ជា​ថ្ងៃ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន UCL ដោយ​មិន​ទាន់​ដឹង​ថា​ក្រុម​ណា​ដែល​នឹង​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​ឡើយ ខណៈ​ដែល Juventus បាន​បរាជ័យ​ជើង​ទី ១ ជាមួយ Lyon ១-០ នៅ​អុត​មើល​ការ​ប្រកួត​នា​ជើង​ទី ២ អ៊ីចឹង​បើ​ឈ្នះ Pjanic ក៏​នៅ​តែ​ត្រូវ​បន្ត​ជួយ​ក្រុម​ដដែល។

វា​ខុស​ពី​ករណី​របស់ Arthur ដែល​បាន​បដិសេធ​មិន​ត្រលប់​មក​ចូលរួម​ជាមួយ Barcelona ទៀត​ឡើយ ត្បិត​បើ​កុងត្រា​របស់​គេ​ជាមួយ Juventus ត្រូវ​ដំណើរការ​ចាប់​ពី​ថ្ងៃ​ទី ១ ​កញ្ញា​ឯ​ណោះ​ក៏​ដោយ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT