PSG ​ចូល​ខ្លួន​ប្រជែង Liverpool ទិញ​យក​ Alcantara ​ដែរ​

​ក្រុម PSG ​ក៏​បាន​ចូល​ខ្លួន​ប្រជែង​ដេញ​ថ្លៃ​ទិញ​យក​ខ្សែ​បម្រើ Thiago Alcantara ​ពី​ក្រុម Bayern Munich ​ជាមួយ Liverpool ​ផង​ដែរ​នៅ​រដូវ​ក្ដៅ​នេះ​។កីឡាករ​វ័យ​២៩​ឆ្នាំ​ខាង​លើ​បាន​សម្រេច​ចិត្ត​ថា​នឹង​ចាកចេញ​ពី​អាល្លឺម៉ង់​នៅ​រដូវ​កាល​នេះ​ហើយ ​ក្រោយ​ពី​រួម​រស់​នៅ​ជាមួយ​ក្រុម Bayern Munich ​អស់​រយៈ​ពេល​៧​ឆ្នាំ​មក​ហើយ។ ​កីឡាករ​អេស្ប៉ាញ​នេះ ​មាន​ទំនាក់ទំនង​ខ្លាំង​ថា​នឹង​ផ្លាស់​ទៅ​លេង​នៅ Liverpool ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Klopp ​។

តែ​នៅ​ពេល​នេះ​ហង្ស​ក្រហម​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​ដៃ​គូ​អ្នក​មាន​នៅ​បារាំង​ហើយ។ PSG ​ស្រាប់​តែ​បង្ហាញ​ចំណាប់​អារម្មណ៍​ទិញ​យក​កីឡាករ​ Alcantara ​ទៅ​លេង​នៅ​ទី​នោះ​ដែរ។ ​ពួកគេ​ត្រៀម​បញ្ចប់​ប្រាក់​ដល់​ទៅ​២៧​លាន​ផោន ដើម្បី​នាំ​យក​អតីត​កីឡាករ Barcelona ​ខាង​លើ​នេះ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT