Arteta ​អរគុណ Pep ​ដែល​ធ្វើ​ឱ្យ​ខ្លួន​មាន​ថ្ងៃ​នេះ ​

Mikel Arteta ​បាន​ផ្ញើ​សារ​អរគុណ​ទៅ​លោក ​Pep Guardiola ​ដែល​បាន​បង្ហាត់បង្រៀន​ខ្លួន​ក្លាយ​ជា​អ្នក​ចាត់ការ​រហូត​អាច​ឈ្នះ​ពាន​រង្វាន់ FA Cup ​បាន​ជាមួយ​ក្រុម Arsenal ​។​កាំភ្លើង​ធំ​នៅ​តែ​ជា King ​របស់​ពាន​រង្វាន់ FA Cup ​ដដែល។ នៅ​យប់មិញ​នេះ ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Chelsea ​ក្នុង​លទ្ធផល ២-១ ​លើក​ពាន ​ក៏​ដូចជា​បន្ដ​ឱកាស​អាច​ចូល​លេង​ពាន​រង្វាន់​អឺរ៉ុប​បាន គឺ Europa League ​។ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ឈ្នះ​ពាន​ហើយ លោក Arteta ​មិន​បំភ្លេច​គុណ​របស់​លោក Pep ​ដែល​ធ្លាប់​ជា​គ្រូ​របស់​ខ្លួន​ឡើយ។ លោក ​បាន​អរគុណ​ទៅ Pep ​ចំពោះ​យុទ្ធសាស្ត្រ​ដឹក​នាំ​ក្រុម ដែល​លោក​បាន​ហាត់​រៀន​កន្លង​មក។

​រំលឹក​ថា Arteta ​បាន​ធ្វើ​ជា​ជំនួយ​ការ​របស់​លោក Pep ​នៅ​ក្រុម Man City ​៣​ឆ្នាំ​មុន​ពេល​សម្រេច​ចិត្ត​ចេញ​ដឹក​នាំ​ក្រុម​ដោយ​ខ្លួន​ឯង​នៅ​រដូវ​កាល​នេះ។ ​ត្បិត​តែ​ដឹក​នាំ Arsenal ​មិន​បាន​ល្អ​នៅ Premier League ​មែន ប៉ុន្តែ​ពួកគេ​នៅ​តែ​អាច​លើក​ពាន​បាន​ដដែល គឺ FA Cup ​នៅ​យប់មិញ៕​

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT