Eddie Howe ​លា​ឈប់​ពី​ក្រុម ​Bournemouth ​ក្រោយ​ដឹក​នាំ​ក្រុម​ធ្លាក់​ទៅ Championships ​

លោកEddie Howe ​បាន​សម្រេច​ដើរ​ចេញ​ពី​ក្រុម​ Bournemouth ​ដោយ​ខ្លួន​ឯង ដើម្បី​ជា​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ ​ធ្លាក់​ចេញ​ពី​លីគ Premier League ​។បុរស​វ័យ​៤២​ឆ្នាំ​ខាង​លើ​នេះ ដឹក​នាំ​ក្រុម Bournemouth ​បាន​៤៥០​ប្រកួត​មក​ហើយ ​ពោល​គឺ​លោក​ចូល​ខ្លួន​ដឹក​នាំ​ក្រុម​នេះ​តាំង​ពី​ឆ្នាំ​២០២១២​មក។ ​លោក Eddie ​នេះ​ដែរ ​គឺ​ជា​អតីត​កីឡាករ ​និង​ថ្នាល​យុវជន​របស់​ក្លឹប Bournemouth ​ផ្ទាល់​តែ​ម្ដង។ ​បុរស​សញ្ជាតិ​អង់គ្លេស​រូប​នេះ ​បាន​និយាយ​ថា​វា​ដល់​ពេល​ដែល​ក្រុម​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​អ្នក​ចាត់ការ​ថ្មី​ហើយ។ ការ​រួមរស់​ជាមួយ​ក្លឹប​នេះ ​រយៈ​ពេល​២៥​ឆ្នាំ​ទាំង​នៅ​ជា​កីឡាករ ​និង​អ្នក​ចាត់ការ​ក្រុម ​គឺ​ពិត​ជា​រឿង​អស្ចារ្យ​ខ្លាំង​ណាស់។

​លោក Eddie ​បាន​បន្ថែម​ទៀត​ថា​៖“Bournemouth ​នឹង​នៅ​តែ​ក្នុង​បេះ​ដូង​ខ្ញុំ​ជា​និច្ច ប៉ុន្តែ​ខ្ញុំ​ចាកចេញ​នេះ គឺ​ដើម្បី​ឱ្យ​ក្លឹប​មាន​ការ​ផ្លាស់​ប្ដូរ ​ឈាន​ទៅ​រក​ភាព​រីក​ចម្រើន​បន្ដ​ទៀត​ វា​គឺ​ជា​ការ​សម្រេច​ចិត្ត​មួយ​ដ៏​ពិបាក​បំផុត​សម្រាប់​ខ្ញុំ” ៕


ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT