Juventus ​ចាញ់​លើក​ដំបូង​ក្នុង​ដី ​តាំង​ពី​ឆ្នាំ​២០១៨​មក​

​ក្រុម Juventus ​បាន​បរាជ័យ​ក្នុង​ដី​ខ្លួន​ឯង​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក ឬ​ក្នុង​ការ​ប្រកួត​ក្នុង​ដី​៤០​ប្រកួត​កន្លង​មក​នេះ។ការ​ប្រកួត​ចុង​ក្រោយ Serie A ​នៅ​យប់មិញ ​ក្រុម Juventus ​បាន​ដាក់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ឱ្យ​សម្រាក​។ ​ខណៈ​ដែល​លទ្ធផល​វិញ ​ពួកគេ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Roma ​ដល់​ទៅ ៣-១ ​ឯ​ណោះ។ ​នេះ​ជា​ចាញ់​ក្នុង​ដី​ខ្លួន​ឯង​លើក​ដំបូង តាំង​ពី​ឆ្នាំ​២០១៨​មក ​តែ​យ៉ាងណា​មិញ ​ពួកគេ​ក៏​នៅ​តែ​ជា​ជើង​ឯក​លីគ​កំពូល​អ៊ីតាលី​ដដែល។

ស្រប​ពេល​ក្រុម​លេខ​២ Inter Milan ​វិញ ​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង Juventus ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ។ ​នេះ​ជា​លើក​ដំបូង​ដែរ ដែល​ក្រុម​លេខ​១​និង​លេខ​២​ ចាញ់​ឈ្នះ​គ្នា​តែ​១​ពិន្ទុ​តាំង​ពី​ឆ្នាំ​២០០១​មក។ សម្រាប់​ក្រុម Inter Milan ​វិញ ​ការ​បាន​លេខ​២​នេះ គឺ​ជា​លើក​ដំបូង​ដែរ ​សម្រាប់​ពួកគេ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក៕


ប្រភព៖​BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT