Arteta វ៉ៃ​បាន​កំណត់ត្រា ២ ក្រោយ​ត្រួសត្រាយ​ឲ្យ Arsenal ឈ្នះ FA Cup យប់មិញ

Mikel Arteta បាន​ដឹកនាំ Arsenal ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​នា​រដូវ​កាល​ដំបូង ​ជាមួយ​ជ័យជម្នះ​នៅ​ពាន FA Cup ក្រោយ​ពី​ទើប​បំបាក់​តោ​ខៀវ Chelsea នៅ​លទ្ធផល ២-១ ថ្មីៗ​នេះ។

កំណត់ត្រា​ធំៗ​ចំនួន ២ ដែល Arteta ទទួល​បាន​នៅ​ប្រកួត​នោះ​មាន​ដូច​ជា៖

១) Mikel Arteta ក្លាយ​ជា​អ្នកចាត់ការ Arsenal ដែល​អាច​ឈ្នះ​ពាន​ខ្នាត​ធំ​នៅ​រដូវ​កាល​ដឹកនាំ​ដំបូង​ជាមួយ​ក្លឹប ក្រោយ​ខកខាន​តាំង​ពី​សម័យ​កាល​លោក George Graham រដូវ​កាល ១៩៨៦-៨៧

២) Mikel Arteta ជា​បុគ្គល​ដំបូង​នៅ Arsenal ដែល​អាច​ឈ្នះ FA Cup នាម​ជា​ប្រធាន​ក្រុម (កីឡាករ​ក្នុង​ក្រុម) ផង និង​ជា​អ្នកចាត់ការ​ផង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT