គ្រូទ័ព ថាប៉ះបឹងកេតស្អែកនេះ បើមិនអាចឈ្នះទេ ស្មើគឺគ្មានន័យឡើយ

ក្រុមបាល់ទាត់ក្រសួងការពារជាតិ លោក ភា សុភ័ត្រ្តា បាននិយាយអំពីការប្រកួតរវាងក្រុមរបស់ខ្លួន ទល់នឹងក្រុមកំពូលតារាង បឹងកេត ដែលត្រូវប៉ះគ្នាក្នុងជើងទីពីរ នៅថ្ងៃស្អែក ទី ២៧ ខែ កក្កដា ឆ្នាំ ២០១៨ ។

លោក ភា សុភ័ត្ត្រា ៖ « ស្មើគឺគ្មានន័យ។ ព្រោះស្ថានភាពពិន្ទុគ្មានពេលចាំអ៊ុតទៀតទេ » ។

បន្ថែមលើសនេះទៀត លោកបានលើកអំពីប្រវត្តិប៉ះគ្នាកាលពីជើងទីមួយ ដែល ក្រសួងការពារជាតិ បរាជ័យ ២-០ ថា ៖ « កាលជើងទី១ ការបង្កើតឱកាសប្រយុទ្ឋរបស់យើងច្រើនជាង សូម្បីតែការគ្រប់គ្រង់បាល់ តែការសំរេចទីមិនមានប្រសិទ្ឋភាពទើបធ្វើអោយការវាយបករបស់គូប្រកួតធ្វើបានសំរេច » ។

ទស្សនៈគំនិតពីរ ដែលលោកបានលើកឡើងក្នុងពេលឆ្លើយឆ្លងជាមួយក្រុមការងារគឺ
ទី១ ” កាលៈទេសៈ ឬស្ថានភាព ជាកត្តាដែលត្រូវប្តូររបៀប ឬតាក់តិចនៃការលេង ”
ទី២ ” បើចង់ឈ្នះជើងឯកត្រូវ មានសមត្ថភាពពិតប្រាកដ មិនចាំអ៊ុត ឬពឹងផ្អែកក្រុមដទៃទេ បើបឹងកេតឈ្នះទ័ពជើងទី២នេះ មានន័យថា ៩០ភាគរយ បឹងកេតលើកពាន ”

តើអ្នកដឹងទេថា ក្រុមទាំងពីរ មានគម្លាតពិន្ទុពីគ្នាដល់ទៅ ៨ពិន្ទុ ដោយបឹងកេតឈរកំពូលតារាងមាន ៣៩ពិន្ទុ និងក្រសួងការពារជាតិ ឈរលេខ ៤ មាន ៣១ពិន្ទុ ពួកគេនឹងត្រូវជួបគ្នានៅវេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT