Lampard ​៖ ​Chelsea ​មិន​ទាន់​ល្អ​គ្រប់គ្រាន់ ​ក្នុង​ការ​ឈ្នះ FA Cup ​ទេ​

​ក្រុម Chelsea ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Arsenal ​ក្នុង​លទ្ធផល ២-១ ​នា​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​យប់មិញ​នេះ​។កីឡាករ​អាមេរិក Pulisic ​ជា​អ្នក​បើក​ការ​នាំ​មុខ​មុន​ឱ្យ Chelsea ​តាំង​ពី​នាទី​ទី​៥​ដើម​តង់​ទី​១។ ​តែ​គួរ​ឱ្យ​សោកស្ដាយ​នៅ​នាទី​២៨ ​ខ្សែ​ប្រយុទ្ធ Aubameyang ​ក៏​ប៉េណាល់ទី​បាន​១​គ្រាប់​តាម​ស្មើ​វិញ។ ​ឈាន​ចូល​នាទី​៦៧ ខ្សែ​ប្រយុទ្ធ​ដដែល​នេះ​ក៏​បន្ថែម​បាន​គ្រាប់​ទី​២​ទៀត ​ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​តែ​ម្ដង។ ​

ត្បិត​តែ​បរាជ័យ​មែន ​ប៉ុន្តែ​លោក Lampard ​បាន​បញ្ជាក់​ថា​មិន​អន់​ចិត្ត​អ្វី​ឡើយ ត្បិត​អី​ក្រុម​យុវជន​របស់​ខ្លួន​នៅ​មិន​ទាន់​ល្អ​គ្រប់គ្រាន់​នោះ​ទេ ដើម្បី​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ​។ ​អ្នក​ចាត់ការ​វ័យ​ក្មេង​រូប​នេះ ​និយាយ​ថា​៖ “យើង​ចាប់​​ផ្ដើម​ការ​ប្រកួត​ល្អ ​ប៉ុន្តែ​ជា​ចុង​ក្រោយ​យើង​មិន​អាច​ទទួល​បាន​ជ័យជម្នះ ​និង​គ្រប់គ្រង​ស្ថានការណ៍​បាន​”៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT