ក្រោយ Arsenal ឈ្នះ FA Cup តើ Spurs ត្រូវ​ឆ្លង​កាត់​ការ​ប្រកួត​បែប​ណា ទើប​អាច​លេង​នៅ UEL វគ្គ​ចែក​ពូល?

ក្តី​សង្ឃឹម​របស់​ក្រុម​ចចក Wolves ដែល​ពឹង​លើ​ដង្ហើម​ Chelsea ត្រូវ​បាន​បញ្ចប់ បន្ទាប់​ពី​ក្រុម​តោ​ខៀវ​រង​​បរាជ័យ​មិន​អាច​ឈ្នះ​ជើង​ឯក FA Cup បាន។ បែប​នេះ Spurs ដែល​មាន​កៅអី​លេង​វគ្គ​ជម្រុះ​គឺ​ត្រូវ​បន្ត​លេង​វគ្គ​ជម្រុះ​ដដែល ហើយ​មាន​តែ Arsenal និង Leicester ទេ ​បាន​ជាប់​កៅអី​ទៅ​វគ្គ​ចែក​ពូល​ស្វ័យប្រវត្តិ។

ឈ្មោះ​របស់ Spurs នៅ​ទើរ​ត្រឹម​វគ្គ Second Qualifying Round អ៊ីចឹង​ក្រុម​របស់​លោក Jose Mourinho ត្រូវ​តតាំង​ការ​ប្រកួត​នេះ​ឲ្យ​បាន​ជ័យជម្នះ​សិន ហើយ​បន្ត​ឡើង​មក​លេង​នៅ​វគ្គ Third Qualifying Round មួយ​ជុំ​ទៀត ដោយ​វគ្គ​នេះ​អាច​ប៉ះ​គូ​ប្រជែង​ធំៗ​ដូច​ជា Sporting CP និង PSV ជា​ដើម ហើយ​ប្រសិន​ឈ្នះ​ទៀត ទើប​អាច​រំកិល​ខ្លួន​ចូល​ទៅ​កាន់​វគ្គ​ចែក​ពូល UEL ជា​ផ្លូវការ​បាន។

ការ​ប្រកួត​ជុំ​ដំបូង​របស់ Spurs នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៧ ​កញ្ញា ពោល​គឺ​រយៈ​ពេល ៥ ​ថ្ងៃ​បន្ទាប់​នៃ​កាលបរិច្ឆេទ​បើក​រដូវ​កាល​ថ្មី ២០២០/២១ នៅ PL៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT