មួយ​គ្រាប់​បិទ​រដូវ​កាល​យប់​មិញ Zlatan ​បំបែក​កំណត់ត្រា​អាយុកាល​ជាង ៦០ ឆ្នាំ​នៅ Serie A

AC Milan បាន​បញ្ចប់​ការ​ប្រកួត​បិទ​រដូវ​កាល ដោយ​យក​ឈ្នះ​ទៅ​លើ Cagilari នៅ​លទ្ធផល ៣-០។ ក្នុង​នោះ​ក៏​មាន​ចំណែក​គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​ចំណាស់ Zlatan Ibrahimovic មួយ​ផង​ដែរ។

វា​ជា​គ្រាប់​បាល់​ទី ១០ ប្រចាំ​រដូវ​កាល​នេះ​នៅ Serie A ហើយ​ក៏​បាន​ចារ​ឈ្មោះ​កីឡាករ​ស៊ុយអែត​ក្នុង​កំណត់ត្រា​នាម​កីឡាករ​វ័យ​ចំណាស់​ជាង​គេ អាច​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង ១០ គ្រាប់​នា​រដូវ​កាល​ទោល​នៅ Serie A។

Zlatan មាន​វ័យ ៣៨ ឆ្នាំ និង ៣០២ ​ថ្ងៃ រក​បាន ១០ គ្រាប់ ស្រប​ពេល​ដែល​អ្នក​គ្រង​កំណត់ត្រា​ចាស់​គឺ​អតីត​កីឡាករ​លោក Silvio Piola ធ្វើ​បាន​នៅ​អាយុ ៣៨ ឆ្នាំ និង ១២៧ ​ថ្ងៃ ក្នុង​កំឡុង​ទសវត្ស​ឆ្នាំ ១៩៥០ ដែល​មាន​រយៈ​កាល​ជាង ៦០ ឆ្នាំ​មក​ហើយ៕

ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT