ជើង​ឯក​ពាន FA Cup ដែល Arsenal ឈ្នះ​ថ្មីៗ​នេះ បាន​ប្រាក់​រង្វាន់​ប៉ុន្មាន?

ក្លឹប​កាំភ្លើង​ធំ Arsenal បាន​យក​ឈ្នះ​ទៅ​លើ​ក្លឹប​តោ​ខៀវ Chelseaនៅ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់​ FA Cup ដោយ​លទ្ធផល ២-១។

ជាមួយ​ការ​តតាំង​ដ៏​ស្វិតស្វាញ នៅ​ទឹកដី​កណ្ដាល​ក្នុង​កីឡដ្ឋាន Wembley ក៏​ជឿ​ថា​មាន​ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​ចង់​ដឹង តើ​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​ឈ្នះ​ជើង FA Cup ​ឯក​អាច​ទទួល​បាន​ប៉ុន្មាន?

តាម​ទិន្នន័យ​ច្បាស់ការ​ចេញ​ពី​សមាគម​បាល់ទាត់​អង់គ្លេស ហៅ​កាត់​ TheFA បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​រដូវ​កាល ២០១៩/២០ ក្រុម​ឈ្នះ​ជើង​ឯក​នា​វគ្គ​ផ្តាច់ព្រ័ត្រ​គឺ​ទទួល​បាន​ប្រាក់​រង្វាន់​ប្រមាណ ៣,៦ លាន​ផោន ឬ​ជាង ៤,៧ លាន​ដុល្លារ​ ស្រប​ពេល​ដែល​ក្រុម​ឈ្នះ​ជើង​ឯក​រង​គឺ ២,៣៥ លាន​ដុល្លារ។

យ៉ាងណាមិញ​សម្រាប់​ក្រុម​ដែល​ធ្លាក់​ត្រឹម​វគ្គ ៤ ក្រុម​ចុង​ក្រោយ មាន​ដូច​ជា Man City និង Man Utd ​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​ច្រើន​គួរ​សម​ដែរ ដល់​ទៅ​ជាង ១,១ លាន​ដុល្លារ​ឯ​ណោះ។

គួរ​បញ្ជាក់​ FA Cup ជា​ពាន​ដែល​មាន​អាយុ​កាល ១៤៩ ឆ្នាំ​មក​ហើយ ដោយ​វា​បាន​ឆ្លង​កាត់​ការ​រចនា​រូបរាង​ថ្មី​ចំនួន ៥ លើក។ ពេល​ចុង​ក្រោយ​បង្អស់​គឺ​នៅ​ឆ្នាំ ២០១៤ ​ផលិត​ដោយ​ក្រុមហ៊ុន Thomas Lyte វា​មាន​ទម្ងន់ ៦,៣ គីឡូក្រាម កម្ពស់ ៦១,៥ សង់ទីម៉ែត្រ ហើយ​ចាយ​ថ្លៃ​ដើម​ផលិត​ខ្ទង់ ៦ ២០០ ដុល្លារ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT