[ផ្លូវការ] Ciro Immobile ឈ្នះ​ពាន​ស្បែក​ជើង​មាស​ប្រចាំ​តំបន់​អឺរ៉ុប នា​ឆ្នាំ ២០២០

លីគ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប​គឺ​មាន​តែ​លីគ Serie A មួយ​ទៀត​ប៉ុណ្ណោះ ដែល​នៅ​សេសសល់​ការ​ប្រកួត ហើយ​បេក្ខភាព​ដែល​ឈរ​ឈ្មោះ​ប្រជែង​ពាន​ European Golden Shoe ប្រចាំ​ឆ្នាំ ២០២០ ដែល​នៅ​សល់​ប្រកួត​គឺ Cristiano Ronaldo និង Ciro Immobile។

យ៉ាងណាមិញ Ronaldo នៅ​ជុំ​ទី ៣៨ វគ្គ​ចុង​ក្រោយ​នេះ គឺ​លោក​បាន​អវត្តមាន​នៅ​បញ្ជី​ឈ្មោះ​នៃ​ការ​ប្រកួត​ទៅ​ហើយ បែប​នេះ​មាន​ន័យ​ការ​ប្រកួតប្រជែង​នៅ​ពាន​ស្បែក​ជើង​មាស​គឺ​ត្រូវ​បញ្ចប់ ហើយ​ Immobile ជា​អ្នក​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ត្បិត​បើ​រដូវ​កាល​មិន​ទាន់​ប្រកាស​បញ្ចប់​ក៏​ដោយ។

ខ្សែ​ប្រយុទ្ធ​របស់ Lazio គឺ​ជា​កីឡាករ​នៅ Serie A និង​មាន​សញ្ជាតិ​អ៊ីតាលី ដំបូង​គេ​បង្អស់ រាប់​តាំង​ពី​រដូវ​កាល ២០០៦/០៧ ដែល​លើក​ចុង​ក្រោយ​គឺ Francesco Totti ជា​អ្នក​ឈ្នះ ហើយ​ ១៣ ឆ្នាំ​បន្តបន្ទាប់​គឺ​ប្តូរ​វេន​គ្នា​នៃ​កីឡាករ​នៅ PL និង LaLiga។

គិតត្រឹមជុំទី ៣៧ នៅ Serie A

បញ្ជាក់​ថា​ប្រកួត​របស់ Immobie នៅ​ជុំ​ទី ៣៨ ទល់ Napoli រាត្រី​នេះ នៅ​តែ​មាន​ន័យ ព្រោះ​គេ​សល់​កំណត់ត្រា​មួយ​ផ្សេង​ទៀត​ដែល​មាន​ឱកាស​បំបែក​បាន នោះ​គឺ​កំណត់ត្រា​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នា​រដូវ​កាល​ទោល​ប្រចាំ​ប្រវត្តិសាស្រ្ត Serie A ដោយ​អ្នក​គ្រង​ចាស់​គឺ Gonzalo Higuain ធ្វើ​បាន ៣៦ គ្រាប់ បែប​នេះ​បើ Immobile រក​បាន ១ គ្រាប់​គឺ​តាម​ស្មើ និង ២ គ្រាប់​គឺ​ក្លាយ​ជា​អ្នក​បំបែក និង​ចារ​ឈ្មោះ​ជាមួយ​​តួ​លេខ​ថ្មី៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT