Pep ​ថា Real Madrid ​បាន​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​គ្រូ​បង្វឹក​ល្អ​ម្នាក់​

​លោក​ Pep Guardiola ​បាន​បញ្ជាក់​ថា​ក្រុម​ Real Madrid ​បាន​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​អ្នក​ចាត់ការ​ល្អ​ម្នាក់ ក៏​ព្រោះ​តែ​គ្រប់​ពេល​ដែល​ប៉ះ​ក្រុម​នេះ ​លោក​បាន​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន។

​លោក ​Pep ​បាន​និយាយ​ដូច្នេះ​ថា​៖ “ពួកគេ​ជា​ក្រុម​ខ្លាំង​មួយ ​គ្រប់​វិធី ​ហើយ​ពួកគេ​បាន​ជួយ​ខ្ញុំ​ឱ្យ​ក្លាយ​ជា​គ្រូ​បង្វឹក​ល្អ​ម្នាក់។ គ្រប់​អ្នក​ចាត់ការ​ទាំង​អស់ ​តាំង​ពី Jose , Pellegrini ​និង​គ្រូ​បង្វឹក​ដទៃ​ទៀត ​សុទ្ធ​តែ​បាន​ផ្ដល់​មេរៀន​ជា​ច្រើន​ដល់​ខ្ញុំ។ ​ពួកគេ​បាន​សម្រេច UEFA Champions League ​បាន​៣​ឆ្នាំ​ជាប់​គ្នា ​វា​ជា​រឿង​អស្ចារ្យ​ខ្លាំង​ណាស់ ​ហើយ​ពួកគេ​ក៏​ជា​ក្រុម​ប្រជែង​ធំ​បំផុត​របស់ Barcelona ​ដែរ។ ​ខ្ញុំ​ពិត​ជា​សរសើរ​ពួកគេ​មែនទែន”។

​រំលឹក​ថា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ លោក Pep ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម Man City ​តតាំង​ជាមួយ​ក្រុម Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​ក្នុង​ការ​ប្រកួត UEFA Champions League ​។ ​ការ​ប្រកួត​ជើង​ទី​២​វគ្គ​១៦​ក្រុម​នេះ​ដែរ ​លោក Pep ​បញ្ជាក់​ថា​មិន​អាច​មើល​ស្រាល ឬ​ធ្វេស​ប្រហែស​បាន​ឡើយ ​ព្រោះ​ក្រុម Real Madrid តែងតែ​ធ្វើ​បាន​ល្អ​ជា​និច្ច​ក្នុង​ការ​ប្រកួត​ធំ​ៗ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT