Ozil ​នឹង​មិន​មាន​វត្តមាន​​ជាមួយ Arsenal ​នៅ​យប់​នេះ​ទេ ​ព្រោះ​កំពុង​ដើរ​លេង​នៅ​ទួរគី​

​ខ្សែ​បម្រើ Mesut Ozil ​កំពុង​សម្រាក​នៅ​ប្រទេស​ទួរគី ​ដែល​នេះ​មាន​ន័យ​ថា​រូបគេ​នឹង​មិន​ចូល​រួម​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal ​លេង​ជាមួយ Chelsea ​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup ​នោះ​ទេ​។

​កីឡាករ​អាល្លឺម៉ង់​ខាង​លើ​នេះ ​មិន​ទាន់​បាន​លេង​ទាល់​តែ​សោះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Arteta ​តាំង​ពី​អង់គ្លេស​បាន​បើក​ឱ្យ​លេង​បាល់ទាត់​វិញ។ ​ដោយ​សូម្បី​ប្រកួត​សំខាន់​ផ្ដាច់ព្រ័ត្រ FA Cup ​នៅ​រាត្រី​នេះ ក៏​រូបគេ​មិន​មាន​វត្តមាន​ដែរ ​ព្រោះ​បច្ចុប្បន្ន​កំពុង​សម្រាក​លំហែ​អារម្មណ៍​នៅ​ទួរគី​ឯ​ណោះ។ ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា Ozil ​ទៅ​ដើរ​លេង​នេះ ​ក៏​ព្រោះ​តែ Arsenal ​បាន​យល់​ព្រម​ឱ្យ​គេ​ទៅ ព្រោះ​រូបគេ​នឹង​មិន​មាន​ឈ្មោះ​លេង​នៅ​រាត្រី​នេះ​ដដែល។

​អតីត​កីឡាករ Real Madrid ​ខាង​លើ​នេះ ​ជា​កីឡាករ​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​ម្នាក់​នៅ​អង់គ្លេស។ ​បច្ចុប្បន្ន​រូបគេ ​ទទួល​បាន​៣៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍​នៅ Arseanl ​។ ដោយ​រដូវ​កាល​នេះ ​រូបគេ​មិន​សូវ​បាន​លេង​ឡើយ ​ហើយ​រក​បាន​តែ​១​គ្រាប់​គត់​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT