Man Utd ​កាន់​តែ​កៀក​បាន Sancho ​ហើយ​ក្រោយ Dortmund ​បញ្ចុះ​ថ្លៃ​

​ក្រុម​បិសាច​ក្រហម Manchester United ​កាន់​តែ​កៀក​មែនទែន​ហើយ ​ក្នុង​ការ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប Sancho ​ក្រោយ​ពី​ក្រុម Dortmund ​បាន​បន្ធូរបន្ថយ​តម្លៃ​។

​ដំបូង​ឡើយ ​ក្រុម Dortmund ​បាន​កំណត់​តម្លៃ​កីឡាករ​ឆ្នើម​របស់​ខ្លួន​នេះ ដល់​ទៅ​ជាង​១០០​លាន​ផោន​ឯ​ណោះ ​ទើប​ព្រម​លក់​ចេញ។ តែ​ពេល​នេះ តម្លៃ​បាន​ធ្លាក់​មក​ត្រឹម​៦០​លាន​ផោន​ប៉ុណ្ណោះ ក៏​ព្រោះ​ថា​តម្លៃ​ជាង​១០០​លាន​ផោន​នោះ ​គឺ​គ្មាន​ក្រុម​ណា​មួយ​ដែល​ហ៊ាន​ដល់​នោះ​ទេ។ ​តម្លៃ​ត្រឹម​៦០​លាន​ផោន ​ប៉ុន្តែ​នឹង​មាន​ប្រាក់​បន្ថែម​ទៀត ​នៅ​ពេល Sancho ​ជួយ​ក្រុម​ឈ្នះ​ពាន​បាន​នោះ គឺ​ជា​ជម្រើស​ល្អ​មួយ​សម្រាប់ Man Utd ​ដែល​អាច​នឹង​ព្រម​ទិញ​ទៅ​ហើយ។

​រំលឹក​ថា​កីឡាករ​វ័យ​២០​ឆ្នាំ​ខាង​លើ​នេះ ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ ​ក្រុម Dortmund ​ទិញ​ពី Man City ​ក្នុង​តម្លៃ​៧​លាន​ផោន​ប៉ុណ្ណោះ។ ​រយៈ​ពេល​៣​ឆ្នាំ​មក​នេះ ​Sancho ​បាន​អភិវឌ្ឍ​ខ្លួន​លឿន​មែនទែន ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​ក្លាយ​ជា​កីឡាករ​ម្នាក់​ដែល​ក្លឹប​ធំ​ៗ​ជា​ច្រើន​ចង់​បាន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT