• Real Madrid ​កំពុង​រារែក​ក្នុង​ការ​យក Courtois ​ឬ ​Lloris

    ក្លឹប Real Madrid ​កំពុង​រារែក​ក្នុង​ការ​យក​អ្នក​ចាំ​ទី​ម្នាក់​ក្នុង​ចំណោម Thibaut Courtois ​និង​ Hugo Lloris ​ដែល​សុទ្ធ​សឹង​ជា​កំពូល​អ្នក​ចាំ​ទី​នា​ពេល​បច្ចុប្បន្ន​នេះ។

    Thibaut Courtois

    Courtois បាន​បង្ហើប​ពី​គម្រោង​ចាកចេញ​ពី​ក្រុម Chelsea ​ហើយ ​ខណៈ​ដែល​ក្លឹប​រូបគេ​ចង់​ទៅ​នោះ​គឺ Real Madrid ​។ ការ​ចង់​ទៅ​ទី​នោះ គឺ​ដោយសារ​តែ​ប្រពន្ធ​កូន​របស់​គេ រស់​នៅ​អេស្ប៉ាញ ​មិន​បាន​មក​រស់​នៅ​អង់គ្លេស​ជាមួយ​ខ្លួន​ឡើយ។ ត្បិត​តែ​បាន​បង្ហើប​យ៉ាង​នេះ​ក្ដី ​ប៉ុន្តែ Real Madrid ​នឹង​មិន​អាច​យក​អ្នក​ចាំ​ទី​រូប​នេះ​បាន​ងាយ​ៗ​នោះ​ទេ ព្រោះ​ថា​ក្លឹប Chelsea ​ហាក់​ដូចជា​មិន​ចង់​លក់​អ្នក​ចាំទី​ដៃ​ទី​១​នេះ​ឡើយ។

    Hugo Lloris

    ដោយសារ​តែ​ក្លឹប​មិន​ចង់​លក់​នេះ​ហើយ បាន​ជា​ក្រុម Real Madrid ​បែរ​ជា​ចង់​បាន​អ្នក​ចាំ​ទី Lloris ​ដែល​លេង​នៅ​ក្លឹប​ Spurs ​ឯ​ណោះ​វិញ ក្រោយ​ពី​មើល​ឃើញ​សមត្ថភាព​លេង​ល្អ​នៅ World Cup ។ ប្រសិន​បើ Real Madrid ​ចង់​បាន​អ្នក​ចាំ​ទី​បារាំង​រូប​នេះ​មែន ​នោះ​តម្លៃ​ខ្លួន​អាច​នឹង​ថោក​ជាង​អ្នក​ចាំ​ទី​របស់​ក្រុម Chelsea ​ព្រោះ​ថា​រូបគេ​មាន​វ័យ​ដល់​៣១​ឆ្នាំ​ទៅ​ហើយ៕ប្រភព៖ DailyMail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT