Berbatov ថា​សុំ​លទ្ធផល​បែប​នេះ សម្រាប់​ជំនួប Arsenal-Chelsea វគ្គ​ផ្ដាច់ព្រ័ត្រ​យប់​នេះ

Dimitar Berbatov បាន​បង្ហាញ​ការ​យល់​ឃើញ សម្រាប់​ការ​ត្រៀម​ប៉ះ​គ្នា​រវាង Arsenal និង Chelsea នៅ​ប្រកួត FA Cup វគ្គ​ផ្តាច់ព្រ័ត្រ​រាត្រី​នេះ ដោយ​លោក​ចង់​ឲ្យ​ក្រុម​ទាំង​ពីរ​បន្ត​លេង​ហួស​ ៩០ នាទី ពោល​គឺ​បញ្ចប់​តង់​ទី​ពីរ​ត្រឹម​បាន​លទ្ធផល​ស្មើ ១-១។

ការ​យល់​ឃើញ​របស់ Berbatov គឺ​ទាយ​ថា​ប្រកួត​យប់​នេះ នឹង​អាច​សម្រេច​ឃើញ​ក្រុម​ឈ្នះ​ពាន​នៅ​ការ​ស៊ុត​បាល់​ប៉េណាល់ទី។

ប្រាប់ Betfair អតីត​កីឡាករ​នៅ United និយាយ៖ “វា​ពិត​ជា​ពិបាក​នឹង​ទាយ​ណាស់​ពី​លទ្ធផល​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ដោយ​ក្រុម​ណា​ជា​អ្នក​ឈ្នះ ក៏​សុទ្ធ​សឹង​ជា​ពាន​ដំបូង​សម្រាប់​អ្នកចាត់ការ​ដូច​គ្នា បែប​នេះ​វា​ក្លាយ​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​បាត់​ទៅ​ហើយ”។

លោក​បន្ត៖ “ខ្ញុំ​គិត​ថា​ក្រុម​ទាំង​ពីរ​នឹង​លេង​ដោយ​ប្រុងប្រយ័ត្ន​បំផុត ហើយ​ខ្ញុំ​ចង់​ឲ្យ​គូ​នេះ​ស្មើ​នៅ ៩០ នាទី ដោយ​ឡែក​ការ​ស៊ុត​ប៉េណាល់​ទី​វា​ពិត​ណាស់​គឺ​ជា​អារម្មណ៍​ដ៏​ល្អ​មួយ តែ​ប្រសិន​អ្នក​ស៊ុត​មិន​ចូល​នោះ​ជា​អារម្មណ៍​ផ្ទុយ​ស្រឡះ​ពី​នេះ ហើយ​កីឡាករ​នឹង​រង​ការ​ឈឺចាប់​ខ្លាំង​បំផុត”៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT