កុងត្រា ៤ ឆ្នាំ​ដែល Inter Milan ផ្តល់​ជូន Messi មួយ​នាទី​រក​បាន​ជិត ១៥០ ដុល្លារ

Inter Milan ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​រៀបចំ​សំណើ ចង់​ទាក់​យក Lionel Messi ចេញ​ពី Barcelona ​ប្រសិន​ណា​ឆ្នាំ​ក្រោយ​ M10 មិន​ព្រម​បន្ត​កុងត្រា ហើយ​ស្ម័គ្រ​ចេញ​ពី​ក្លឹប​នាម​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន។

ពិត​ណាស់​កុងត្រា​របស់​កីឡាករ​អាហ្សង់ទីន​គឺ​ត្រូវ​ផុត​នៅ​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ បែប​នេះ​ប្រសិន​ក្លឹប​ណា​ចង់​បាន គឺ​ឆ្លងកាត់​តែ​ការ​ចរចា​ថ្លៃ​ពលកម្ម​ជាមួយ​ភាគី​កីឡាករ​តែ​ប៉ុណ្ណោះ ដោយ​តម្លៃ​ផ្ទេរ​មិន​ត្រូវការ​ចំណាយ​នោះ​ទេ​សូម្បី​តែ​មួយ​សេន្យ។

តាម​របាយការណ៍​ចុង​ក្រោយ​គឺ Inter Milan ចង់​ចាយ​លុយ​ធំ ព្រោះ​ការ​យក Messi មក​អ៊ីតាលី​ក៏​អាច​នាំ​ផល​ចេញ​ចំណេញ ជា​ពិសេស​ការ​ធ្វើ​ទីផ្សារ​បាន​ធំ​ជាង​មុន​ខ្លាំង​ផង​ដែរ។

ប្រភព​ពី SportBible បាន​គណនា​ចេញ​ជា​ថ្លៃ​ពលកម្ម លើ​កុងត្រា ៤ ឆ្នាំ​ដែល M10 អាច​ទទួល​បាន​ពី Inter ដូច​ខាង​ក្រោម៖

  • ១ ឆ្នាំ​រក​បាន​ជាង ៧៦ លាន​ដុល្លារ
  • ១ ខែ​រក​បាន​ជាង ៦,៤ លាន​ដុល្លារ
  • ១ សប្តាហ៍​រក​បាន​ជាង ១,៤ លាន​ដុល្លារ
  • ១ ​ថ្ងៃ​រក​បាន​ជាង ២១ មុឺន​ដុល្លារ
  • ១ ​នាទី​រកបាន​ជិត ១៥០ ដុល្លារ
  • ១ វិនាទី​រក​បាន​ជិត ២,៥ ដុល្លារ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT