រំភើប​ណាស់! ឈុត Arsenal ​លេង​ FA Cup វគ្គ​ផ្ដាច់ព្រ័ត្រ​យប់​នេះ ជា​ឈុត​ផលិត​នៅ​ប្រទេស​កម្ពុជា

កាំភ្លើង​ធំ Arsenal និង​ត្រូវ​តតាំង​ក្លឹប​តោ​ខៀវ Chelsea នា​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup វេលា​ម៉ោង ២៣:៣០ នាទី​យប់ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

មុន​ឈាន​ដល់​ការ​ប្រកួត កាំភ្លើង​ធំ Arsenal ក៏​បាន​បង្ហាញ​ឈុត​សម្លៀកបំពាក់​ដែល​ក្រុម​របស់​ខ្លួន​ត្រៀម​នឹង​ប្រើប្រាស់​នៅ​រាត្រី​នេះ ដែល​ជា​ឈុត​ពណ៌​ខ្មៅ លាយ​ស ស្រស់​ស្អាត​ខ្លាំង​មែនទែន។

ប៉ុន្តែ​អ្វី​ដែល​ភ្ញាក់ផ្អើល​និង​មោទនភាព​បំផុត​នោះ គឺ​នៅ​ផ្នែក​ក​អាវ ក្រោម​ស្លាកយីហោ Adidas គឺ​មាន​សរសេរ​ពាក្យ​ថា៖ “Made In Cambodia” ដោយ​នេះ​ចង់​សម្គាល់​ថា វា​ជា​ឈុត​ដែល​ផលិត​ឡើង​ក្នុង​ប្រទេស​កម្ពុជា និង​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅ​ស្រុក ហើយ​មាន​ប្រើប្រាស់​ដោយ​សំណាក់​ក្លឹប​កំពូល​មួយ​នេះ​ថែម​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT