Benzema៖ “ឈ្នះ​ពាន LaLiga គឺ​ពិសេស​ហើយ តែ​នេះ​ដល់​ពេល​ទម្លាក់ Man City ម្តង”

Karim Benzema ថ្មីៗ​នេះ​ទើប​តែ​ប្រកាស​ក្លាយ​ជា​អ្នក​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​របស់​ក្លឹប Real Madrid ​ក្រោយ​ទទួល​សំឡេង​គាំទ្រ​នាំ​មុខ​លើ​មិត្ត​រួម​ក្រុម Sergio Ramos, Casemiro និង Vinicius Junior។

Benzema រក​បាន ២១ គ្រាប់​និង Assist ៨ លើក​ជួយ​ស្តេច​ស​លើក​ពាន LaLiga ទី ៣៥។ បញ្ជាក់​ប្រាប់​ពី​កីឡាករ​បារាំង​បាន​និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​បាន​ឈ្នះ​ពាន​នេះ [ពាន​កីឡាករ​ល្អ​បំផុត] ព្រោះ​វា​ជា​លទ្ធផល​សម្រេច​ដោយ​អ្នក​គាំទ្រ បែប​នេះ​ពិត​ជា​សំខាន់”។

លោក​បន្ថែម​ថា៖ “ចំណែក​ឯ​ការ​ឈ្នះ​ពាន​រង្វាន់​លីគ​ក៏​ពិត​ជា​លំបាក​និង​ពិសេស​ផង​ដែរ តែ​យើង​ពិត​ជា​ធ្វើ​បាន​ល្អ ឥឡូវ​ក្រុម​កំពុង​ធ្វើ​បាន​ល្អ​ហើយ មួយ​ទៀត​យើង​ក៏​មាន​ពេលវេលា​សម្រាប់​ធ្វើ​ការងារ​ផ្សេង​ទៀត ដោយ​យើង​ចង់​បន្ត​ទម្រង់​លេង​នេះ​ផ្តួល Man City នោះ​គឺ​រឹត​តែ​សំខាន់”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT