បើ​ធ្វើ​រឿង​នេះ​មិន​បាន​ទេ កៅអី​អ្នកចាត់ការ​នៅ Barca របស់ Setien នឹង​ត្រូវ​បាត់បង់​ហើយ

តាម​ប្រភព​ពី Sport បាន​ចុះ​ផ្សាយ​ថា តំណែង​អ្នកចាត់ការ​របស់​លោក Quique Setien គឺ​អាច​រក្សា​ទៅ​បាន នៅ​លក្ខខណ្ឌ​តែ​មួយ​គត់ នោះ​គឺ​ការ​ជួយ​ឲ្យ​ Barcelona ឈ្នះ​ពាន Champions League រដូវ​កាល ២០១៩/២០។

ពាន​រង្វាន់​ក្នុង​លីគ LaLiga គឺ​អ្នក​មាន​បុណ្យ បាន​បរាជ័យ​ក្រោម​ការ​ប្រកួតប្រជែង​ជាមួយ Real Madrid ដែល​ចាញ់​ដាច់ ៥ ពិន្ទុ ហើយ​ការ​ដឹកនាំ​របស់ Setien បាន​រង​ការ​រិះគន់​ខ្លាំង ជា​ពិសេស​នៅ​ប្រកួត​ចាញ់ Osasuna ប្រើ​គ្នា​ត្រឹម ១០ នាក់ ២-១ ​កន្លង​ទៅ។

ត្បិត​បើ​កុងត្រា​របស់ Setien សេសសល់​ដល់​ឆ្នាំ ២០២២ ក្តី តែ​ក្លឹប​អាច​នឹង​បណ្ដេញ​លោក​ចេញ ប្រសិន​ណា​ការ​ប្រជែង​នៅ UCL មិន​អាច​សម្រេច​ជោគជ័យ​ទៀត​នោះ។

គួរ​បញ្ជាក់​ថា​នៅ​ជើង​ទី ១ អ្នក​មាន​បុណ្យ​បាន​ស្មើ​ទល់ Napoli ១-១ ខណៈ​ដែល​ជើង​ទី ២ ត្រូវ​លេង​នៅ​ទឹកដី Camp Nou ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៩ ​សីហា ឆ្នាំ ២០២០ ខាង​មុខ៕ ប្រភព៖ Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT