[ផ្លូវការ] Andrea Pirlo ចូល​កាន់​តំណែង​ជា​អ្នកចាត់ការ​ឈុត U23 របស់ Juventus

ក្លឹប​សេះ​បង្កង់ Juventus បាន​ប្រកាស​ពី​ការ​ចាត់តាំង​នៅ​អ្នកចាត់ការ​ថ្មី​នៃ​ឈុត U23 នោះ​គឺ Andrea Pirlo។

អតីត​ខ្សែ​បម្រើ​ជើង​ចាស់​រូប​នេះ ​ធ្លាប់​ជា​កីឡាករ​កាន់​ឆ្នាំ​មួយ​រូប​នៅ Juventus ​និង​នៅ​ជម្រើស​ជាតិ​អ៊ីតាលី ហើយ​លោក​ទើប​តែ​បញ្ចប់​អាជីព​នាម​ជា​កីឡាករ​កាល​ពី​ឆ្នាំ ២០១៧ កន្លង​ទៅ នៅ​ទ្រនំ​ចុង​ក្រោយ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក។

បញ្ជាក់​ថា Pirlo កាល​នៅ​លេង​ឲ្យ Juventus ធ្លាប់​ឈ្នះ​ពាន​លីគ ៤ រដូវ​កាល និង Italian Cup ១ លើក ហើយ​នៅ​ទីក្រុង Milan ជាមួយ​ក្លឹប Inter/AC លោក​ធ្លាប់​ឈ្នះ​ពាន UCL ២ លើក និង Serie A ២ ​លើក​ផង​ដែរ។ រូប​គេ​ក៏​ជា​ចំណែក​ដែល​បាន​ជួយ​ឲ្យ​អ៊ីតាលី​ឈ្នះ​ពាន World Cup ឆ្នាំ ២០០៦ ជាមួយ​ការ​បង្ហាញ​ខ្លួន​ចំនួន ១១៦ លើក៕ ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT