ក្រោយ​ត្រលប់​មក​វិញ​នៅ​ស្ថានភាព COVID-19 តើ​ក្លឹប​អង់គ្លេស​ណា​មួយ​ខាតបង់​ច្រើន​ជាង​គេ?

បន្ទាប់​ពី​ជំងឺ​រាតត្បាត COVID-19 ផ្ទុះ​ខ្លាំង​កាល​ពី​ខែ​មិនា ក៏​រុញ​ឲ្យ​វិស័យ​បាល់ទាត់​បាន​ផ្អាក​អស់​រយៈ​ពេល​ជាង ៣ ខែ មុន​ត្រលប់​មក​បើក​ការ​ប្រកួត​វិញ​នៅ​ខែ​មិថុនា។ រាល់​បណ្តា​ក្លឹប​ទាំង​អស់​សុទ្ធ​សឹង​តែ​រង​នូវ​ផល​ប៉ះពាល់ លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ ជា​ពិសេស​គឺ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន។​

តើ​អ្នក​ដឹង​ទេ ក្លឹប​បាល់ទាត់​នៅ​អង់គ្លេស​ណា​មួយ​ខាតបង់​ប្រាក់​ចំណូល​ច្រើន​បំផុត រាប់​តែ​ជាង​ពីរ​ខែ​ក្រោយ​បាល់ទាត់​ត្រលប់​មក​វិញ​នេះ?

ចម្លើយ​គឺ ជា​ក្លឹប Manchester City ដោយ​បញ្ជី​ឈ្មោះ​ក្លឹប​ទាំង ១០ ខាតបង់​ចំណូល​ច្រើន​បំផុត​បង្ហាញ​ដូច​ខាង​ក្រោម៖

១០) Aston Villa បាត់បង់​ចំណូល​ជាង ៩ លាន​ដុល្លារ
៩) Chelsea បាត់បង់​ចំណូល​ជាង ១១ លាន​ដុល្លារ
៨) Evertonបាត់បង់​ចំណូល​ជាង ១១,៦ លាន​ដុល្លារ
៧) West Hamបាត់បង់​ចំណូល​ជាង ១៤,៥ លាន​ដុល្លារ
៦) Arsenalបាត់បង់​ចំណូល​ជាង ១៥,៥ លាន​ដុល្លារ
៥) Newcastle បាត់បង់​ចំណូល​ជាង ១៥,៧ លាន​ដុល្លារ
៤) Tottenhamបាត់បង់​ចំណូល​ជាង ១៦,៣ លាន​ដុល្លារ
៣) Liverpoolបាត់បង់​ចំណូល​ជាង ១៦,៦ លាន​ដុល្លារ
២) Man Utdបាត់បង់​ចំណូល​ជិត ២៣ លាន​ដុល្លារ
១) Man City បាត់បង់​ចំណូល​ជាង ៣១,៣ លាន​ដុល្លារ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT