Liverpool រំកិល​ឡើង​លេខ​ប៉ុន្មាន នាម​ជា​យីហោ​ក្លឹប​បាល់ទាត់​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក?

តាម​របាយការណ៍​ពី Brand Finance Football Annual បាន​ចុះ​ផ្សាយ អំពី​បញ្ជី​ឈ្មោះ​នៃ​យីហោ​ក្លឹប​បាល់ទាត់​ថ្លៃ​បំផុត​ទាំង ៥០ ប្រចាំ​ឆ្នាំ ២០២០ ដោយ​ក្នុង​នោះ​ឃើញ​ថា​ក្លឹប Real Madrid បាន​រក្សា​ចំណាត់ថ្នាក់​កំពូល​ពីរ​ឆ្នាំ​ជាប់​គ្នា។

ក្នុង​នោះ​ឃើញ​ថា ហង្ស​ក្រហម Liverpool បាន​រំកិល​ឡើង​មក​ឈរ​នៅ​លេខ ៤ ស្រប​ពេល​ដែល Man Utd និង Barcelona បាន​ផ្លាស់ប្តូរ​ចំណាត់ថ្នាក់​គ្នា ហើយ Spurs និង​ PSG ជា​ក្រុម​ពីរ​ផ្សេង​ទៀត​ដែល​មាន​សញ្ញា​វិជ្ជមាន។

ខាង​ក្រោម​បង្ហាញ​ពី​ការ​ប្រែប្រួល​នៃ​ចំណាត់ថ្នាក់​និង​តម្លៃ​យីហោ​របស់​ក្លឹប​ទាំង ១០៖

១០) Arsenal


តម្លៃ​យីហោ: ៧៩២ លាន​ដុល្លារ
រំកិល​ចុះ: ១ លេខ

៩) Tottenham Hotspur
តម្លៃ​យីហោ: ៨៤៧ លាន​ដុល្លារ
រំកិល​ឡើង: ១ លេខ

៨) Chelsea
តម្លៃ​យីហោ: ១ ០២៩ លាន​ដុល្លារ
រំកិល​ចុះ: ១ លេខ

៧) Paris Saint-Germain
តម្លៃ​យីហោ: ១ ០៦៣ លាន​ដុល្លារ
រំកិល​ឡើង: ១ លេខ

៦) Bayern Munich
តម្លៃ​យីហោ: ១ ១៦៥ លាន​ដុល្លារ
រំកិល​ចុះ: ២ លេខ

៥) Manchester City


តម្លៃ​យីហោ: ១ ២៣៥ លាន​ដុល្លារ
ចំណាត់ថ្នាក់​នៅ​ថេរ

៤) Liverpool FC
តម្លៃ​យីហោ: ១ ៣៨០ លាន​ដុល្លារ
រំកិល​ឡើង: ២ លេខ

៣) Man Utd
តម្លៃ​យីហោ: ១ ៤៣០ លាន​ដុល្លារ
រំកិល​ចុះ: ១ លេខ

២) FC Barcelona
តម្លៃ​យីហោ: ១ ៥៣៩ លាន​ដុល្លារ
រំកិលឡើង: ១ លេខ

១) Real Madrid


តម្លៃ​យីហោ: ១ ៥៦៩ លាន​ដុល្លារ
ចំណាត់ថ្នាក់​នៅ​ថេរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT