Xavi ​​ឆ្លង Covid-19 ​ចុង​សប្ដាហ៍​មុន តែ​ពេល​នេះ​ជា​សះស្បើយ​ហើយ​

​លោក Xavi ​នៅ​ថ្ងៃ​នេះ ​បាន​ប្រកាស​ថា​បាន​ជា​សះស្បើយ​ពី​មេរោគ Covid-19 ​ហើយ ​ក្រោយ​ពី​បង្ហើប​ថា​ខ្លួន​បាន​ឆ្លង​រោគ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

វីរបុរស​របស់​ក្រុម FC Barcelona ​បាន​ប្រកាស​ថា​ខ្លួន​ឆ្លង​មេរោគ Covid-19 ​កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន​នេះ ដែល​ធ្វើ​ឱ្យ​លោក​មិន​អាច​ដឹក​នាំ​ក្រុម Al-Sadd ​លេង​បាន​ឡើយ។ តែ​ក្រោយ​ពី​នៅ​ដោយ​ឡែក​តែ​ឯង​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​និង​ព្យាបាល​ដោយ​យក​ចិត្ត​ទុក​ដាក់​មក ពេល​នេះ Xavi ​បាន​ជា​សះស្បើយ​វិញ​ហើយ ​និង​អាច​ត្រលប់​ទៅ​ដឹក​នាំ​ក្រុម​វិញ​បាន​ធម្មតា។

​បុរស​វ័យ​៤០​ឆ្នាំ​ខាង​លើ ​បាន​និយាយ​ថា​៖ “អរគុណ​គ្រប់​គ្នា​ដែល​បាន​ផ្ញើសារ​មក​ខ្ញុំ​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ​ខ្ញុំ​ចង់​ចែក​រំលែក​ទៅ​គ្រប់​គ្នា​ថា ​ពេល​នេះ​ខ្ញុំ​បាន​ជា​សះស្បើយ​វិញ​ហើយ ​និង​អាច​ត្រលប់​ទៅ​ផ្ទះ ជុំ​គ្រួសារ​បាន​ជា​ធម្មតា ​និង​អាច​​ដឹក​នាំ​ក្រុម Al Sadd ​បាន​វិញ​ផង​ដែរ”៕ប្រភព Barcablaugranes

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT