Benzema ​៖ Neymar ​ជា​ខ្សែ​ប្រយុទ្ធ​ពូកែ​ញាក់​ជាង​គេ​លើ​លោក​

Karim Benzema ​បាន​ចាត់​ទុក​ខ្សែ​ប្រយុទ្ធ Neymar ​ជា​កីឡាករ​ពូកែ​ញាក់​ជាង​គេ​បំផុត​នៅ​លើ​លោក​នេះ ដោយ​គ្មាន​កីឡាករ​ណា​អាច​មាន​ជំនាញ​ដូច​គេ​ឡើយ។

​Benzema ​ធ្លាប់​លេង​ទល់ Neymar ​អំឡុង​ពេល​កីឡាករ​ប្រេស៊ីល​ប្រកប​អាជីព​នៅ FC Barcelona ​។ ​ដោយ​ធ្លាប់​លេង​ប៉ះ​គ្នា​ប៉ុន្មាន​ដង​មក​នោះ ​កីឡាករ​បារាំង​អាច​មើល​ឃើញ​ថា គ្មាន​នរណា​ម្នាក់​អាច​មាន​ជំនាញ​ញាក់​បាល់​ល្អ​ដូច Neymar ​នោះ​ទេ ​នា​ពេល​បច្ចុប្បន្ន​នេះ។

​ខ្សែ​ប្រយុទ្ធ​លេខ​៩ ​របស់ Real Madrid ​បាន​និយាយ​បែប​នេះ​ថា​៖ “Neymar ​ញាក់​បាល់​ល្អ​ជាង​គេ​នៅ​លើ​លោក​នេះ គ្មាន​អ្វី​ត្រូវ​និយាយ​ច្រើន​ទេ។ ​ការ​ពិត​ទៅ ​ខ្ញុំ​ក៏​ធ្លាប់​គិត​ពី​ពាន Ballon d’Or ​ដែរ ​តាំង​ពី​ខ្ញុំ​នៅ​តូច​ម្ល៉េះ។ តែ​វា​មិន​បាន​ធ្វើ​ឱ្យ​ខ្ញុំ​វង្វេង​ឡើយ ​ខ្ញុំ​តែងតែ​ព្យាយាម​ឱ្យ​បាន​ល្អ​បំផុត ដើម្បី​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ម្នាក់។ ខ្ញុំ​មិន​ឆ្កួត​ដើម្បី​តែ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​មួយ​នេះ​ឡើយ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT