Bayern Munich ​ចង់​យក Cavani ​ទៅ​រួម​ក្រុម​រដូវ​កាល​ក្រោយ​

​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Edinson Cavani ​ទៅ​រួម​ក្រុម​នៅ​រដូវ​កាល​ក្រោយ​នេះ ​បន្ទាប់​ពី​រូបគេ​បាន​អស់​កុងត្រា​ជាមួយ​ក្រុម PSG ​ហើយ​។

​ខ្សែ​ប្រយុទ្ធ Cavani ​បាន​អស់​កុងត្រា​នៅ PSG ​ហើយ ដូច្នេះ​ប្រសិន​ណា​បើ​ក្លឹប​ណា​មួយ​អាច​បញ្ចុះបញ្ចូល​គេ​បាន នោះ​នឹង​មាន​ឱកាស​នាំ​យក​ទៅ​ជួយ​ក្រុម​មិន​ខាន។ Leeds United ​ដែល​ទើប​ឡើង​មក​ពី Championship ​រដូវ​កាល​នេះ បាន​ចាប់​អារម្មណ៍​លើ​កីឡាករ​អ៊ុយរុយហ្គាយ​នេះ​មុន​គេ ​ហើយ​ក៏​កំពុង​ចរចា​គ្នា​ផង​ដែរ។

តែ​ពេល​នេះ ពួកគេ​នឹង​ត្រូវ​ប្រជែង​ជាមួយ​ក្លឹប​ធំ​មួយ​ហើយ​គឺ Bayern Munich ​។ ​ក្រុម​យក្ស​អាល្លឺម៉ង់​នេះ ​ចង់​បាន Cavani ​ទៅ ដើម្បី​ជា​ជម្រើស​មួយ​នៅ​ពេល Robert Lewandowski ​មាន​បញ្ហា​របួស​ឬ​អ្វី​កើត​ឡើង​នៅ​ពេល​ខាង​មុខ។ ​ការ​ចរចា​គ្នា​ដែល​ត្រូវ​ប្រើ​ពេល​យូរ​នោះ គឺ​ដោយសារ​តែ​រឿង​ប្រាក់​ឈ្នួល​តែ​ម្ដង។ ​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​នៅ PSG ​ខាង​លើ​នេះ ​នៅ​តែ​ទាមទារ​ប្រាក់​ឈ្នួល​២​សែន​ផោន ​ក្នុង​១​សប្ដាហ៍​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT