Lingard ​ត្រូវ​ក្លឹប​៣​កំពុង​ប្រជែង​គ្នា​ដណ្ដើម​យក​ពី Man Utd ​

​ខ្សែ​ប្រយុទ្ធ Jesse Lingard ​កំពុង​ត្រូវ​បាន​ក្លឹប​រហូត​ដល់​៣​ឯ​ណោះ ប្រជែង​គ្នា​ដាក់​តម្លៃ​ទិញ​យក​ពី​ក្រុម Manchester United ​នា​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ​។

​កីឡាករ​អង់គ្លេស​វ័យ​២៧​ឆ្នាំ​ខាង​លើ​នេះ ​មិន​សូវ​បាន​លេង​ឡើយ ដោយសារ​ទម្រង់​លេង​ធ្លាក់​ចុះ​ខ្លាំង ​ចាប់​តាំង​ពី​ម្ដាយ​របស់​គេ​ធ្លាក់​ខ្លួន​ឈឺ​មក​។ ជាមួយ​កុងត្រា​នៅ​សល់​ត្រឹម​១​ឆ្នាំ​ទៀត ​ក្រុម Man Utd ​ទំនង​ជា​ស្ដាប់​ការ​ស្នើ​សុំ​ទិញ​ពី​ក្លឹប​ដទៃ​ទៀត​ហើយ។ ​ដោយ​បច្ចុបន្ន​នេះ​មាន​ក្លឹប​៣​ហើយ ដែល​បាន​ទាក់ទង​សួរ​នាំ​តម្លៃ​របស់ Lingard ​។

​Roma, Newcastle ​និង ​Borussia Monchengladbach ​ជា​ក្រុម​ដែល​បាន​ទាក់ទង​មក។ ​ប្រសិន​បើ​មាន​ក្រុម​ណា​មួយ​ផ្ដល់​តម្លៃ​ដែល​អាច​ទទួល​យក​បាន ​នោះ​បិសាច​ក្រហម​នឹង​លក់​ខ្សែ​ប្រយុទ្ធ​ម្នាក់​នេះ​ចេញ​មិន​ខាន ​ដើម្បី​ផ្ដល់​កន្លែង​សម្រាប់​កីឡាករ​ថ្មី​ទៀត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT