Juventus ​ភ្លាត់​បរាជ័យ​ទៀត​ហើយ ​ខណៈ Ronaldo ​ស្ទើរ​អស់​ឱកាស​ស្បែក​ជើង​មាស​

​ក្រុម Juventus ​បាន​រងបរាជ័យក្រោមថ្វីជើងរបស់​ក្រុម ​Cagliari ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត Serie A ​សប្ដាហ៍​ទី​៣៧​នៅ​យប់មិញ​នេះ។

​សេះ​បង្កង់​ដែល​ជា​ក្រុម​ជើង​ឯក​រួច​ទៅ​ហើយ​នោះ ​លេង​ប្រកួត​បង្គ្រប់​កិច្ច​នៅ​យប់មិញ​នេះ ​មិន​បាន​ល្អ​នោះ​ទេ។ ​ពួកគេ​មិនអាច​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម Cagliari ​បាន​ឡើយ ​តែ​ផ្ទុយ​ទៅ​វិញ​ភ្លាត់​ឱ្យ​គេ​ស៊ុត​បញ្ចូល​ទី​បាន​ដល់​ទៅ​២​គ្រាប់​ថែម​ទៀត។ ​តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ​លទ្ធផល​បរាជ័យ​នេះ​មិន​បាន​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​អ្វី​សម្រាប់​ក្រុម Juventus ​ឡើយ។

​ដោយ​ឡែក​ការ​ប្រកួត​នៅ​យប់មិញ ដែល Ronaldo ​ស៊ុត​មិន​ចូល​នោះ ​បាន​ធ្វើ​ឱ្យ​រូបគេ​ពិបាក​ក្នុង​ការ​ប្រជែង​ស្បែក​ជើង​មាស​ណាស់​។ ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត តែ​គម្លាត​គ្រាប់បាល់​វិញ Ronaldo ​ទើប​មាន​៣១​គ្រាប់ ​ខណៈ​ដែល Immobile ​វិញ ​មាន​ដល់​៣៥​គ្រាប់​ទៅ​ហើយ។ មួយ​ប្រកួត​ចុង​ក្រោយ​នេះ Ronaldo ​ត្រូវ​ស៊ុត​យ៉ាង​តិច​៤​គ្រាប់ ទើប​អាច​បាន​ស្បែក​ជើង​មាស​រដូវ​កាល​នេះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT