ក្តៅ! Ciro Immobile ស៊ុត​បាល់​នាំ​មុខ Lewandowski ត្រៀម​លើក​ពាន​ស្បែក​ជើង​មាស

ការ​ប្រកួត​រវាង Lazio និង Brescia បាន​បញ្ចប់​ទៅ​នៅ​លទ្ធផល ២-០ ដោយ​ក្នុង​នោះ​ជា​ការ​រក​គ្រាប់​បាល់​ពី​សំណាក់​កីឡាករ Joaquin Correa និង Ciro Immobile។

ក្រៅ​ពី​ការ​យក​បាន ៣ ពិន្ទុ អ្វី​ដែល​សំខាន់​គឺ Immobile បាន​នាំ​មុខ​គ្រាប់​បាល់​នៅ​ការ​ប្រជែង​ពាន​រង្វាន់​ស្បែក​ជើង​មាស European Golden Shoe ដោយ​កីឡាករ​សញ្ជាតិ​អ៊ីតាលីមាន ៣៥ គ្រាប់​ហើយ។

https://twitter.com/i/status/1288554109335941121

នេះ​ជា​គ្រាប់​បាល់​នាំ​មុខ​ទៅ​លើ Lewandowski ដែល​បញ្ចប់​រដូវ​កាល​នៅ Bundesliga ហើយ​នោះ ចំនួន ១ គ្រាប់។ Lazio សេសសល់ ១ ជុំ​ទៀត មុន​បញ្ចប់​រដូវ​កាល និង​សម្រេច​ជា​ផ្លូវការ​ពី​លទ្ធផល​អ្នក​ឈ្នះ​ពាន​ស្បែក​ជើង​មាស​ប្រចាំ​រដូវ​កាល ២០១៩/២០ នៅតំបន់អឺរ៉ុប ខណៈ​រដូវ​កាល​មុន​ធ្លាក់​ទៅ​លើ​ឈ្មោះ Lionel Messi រកបាន ៣៦ គ្រាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT