Real ចង់​ឲ្យ Areola ត្រលប់​ទៅ​ស្រុក​វិញ ហើយ​យក​ម្នាក់​នេះ​មក​ទុក​បម្រុង​ដៃ Courtois

តាម​របាយការណ៍​ពី​សារព័ត៌មាន​អេស្ប៉ាញ AS បាន​ចុះ​ផ្សាយ ក្លឹប Real Madrid កំពុង​រៀបចំ​ផែនការណ៍​ក្នុង​ការ​លៃលក​យក​អ្នក​ថ្មី មក​ទុក​បម្រុង​ដៃ Thibaut Courtois ឬ​ក្លាយ​ជា​អ្នកចាំទី​ដៃ​ទី​ពីរ បន្ទាប់​ពី​ការ​ចាកចេញ​របស់ Alphonse Areola។

ការ​មក​ដល់​របស់ Areola នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ត្រឹម​បញ្ចប់​រដូវ​កាល​នេះ ហាក់​មិន​បង្ហាញ​ផ្លែផ្កា​អ្វី​ទាល់​តែ​សោះ ដែល​រុញ​ឲ្យ​រូប​គេ​បាន​ត្រឹម​នាំ​ភាព​អវិជ្ជមាន​ត្រលប់​ទៅ​ទ្រនំ​ចាស់​នៅ​ក្លឹប Paris Saint-Germain ក្នុង​ប្រទេស​បារាំង​វិញ។

អ្នក​បន្ទាប់​សម្រាប់​ការ​ចង់​បាន​របស់ Real Madrid ​ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នកចាំទី​អ៊ុយក្រែន Andriy Lunin ដែល​យុវជន​រូប​នេះ​ក៏​ជា​កីឡាករ​របស់ Real ដែរ តែ​បច្ចុប្បន្ន​ជាប់​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ជាមួយ​ក្លឹប Real Oviedo នៅ​លីគ​លំដាប់​ទី​ពីរ។

ស្តេច​ស​ហាក់​មិន​មាន​បំណង​លក់​កីឡាករ​វ័យ ២១ ឆ្នាំ​ទៅ​ឲ្យ​ក្លឹប Oviedo អ្វី​នោះ​ទេ ពេល​គេ​ផុត​កុងត្រា​ខ្ចី​ជើង​នៅ​អំឡុង​ចុង​ខែ​តុលា​នេះ ដោយ​នឹង​នាំ​យក​ត្រលប់​មក Bernabeu វិញ ដើម្បី​ដើរ​តួ​ជា​អ្នកចាំទី​ដៃ​ទី​ពីរ​ផ្ទាល់​តែ​ម្តង៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT