ច្បាស់​ហើយ​ពី​ថ្ងៃ​ប្រកួត Community Shield ដែល​ហង្ស​ត្រូវ​ជួប រវាង​តោ​ខៀវ​ឬ​កាំភ្លើង​ធំ

តាម​ការ​បញ្ជាក់​ពី​សមាគម​បាល់ទាត់​អង់គ្លេស FA បាន​បង្ហាញ​កាលបរិច្ឆេទ​ច្បាស់ការ នៃ​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់ Community Shield ដោយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៩ ​សីហា ឆ្នាំ ២០២០។

ពាន​នេះ​ជា​ការ​តតាំង​រវាង​ក្រុម​ឈ្នះ​ជើង​ឯក​នៅ Premier League ប៉ះ​គ្នា​ជាមួយ​ក្រុម​ឈ្នះ​ជើង​ឯក FA Cup ហើយ​គិត​មក​ទល់​បច្ចុប្បន្ន យើង​មិន​ទាន់​អាច​សម្រេច​បាន​នៅ​ឡើយ ថា​រវាង Arsenal ឬ Chelsea ដែល​នឹង​ក្លាយ​ជា​គូ​ប្រជែង​របស់ Liverpool។

គួរ​បញ្ជាក់​ថា​ការ​ប្រកួត​ឆ្នាំ​នេះ ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Wembley Stadium ដូច​ទៅ​នឹង​ឆ្នាំ​ចាស់​ដែរ។ កាល​ពី​ឆ្នាំ ២០១៩ ក្រុម​ហង្ស​ក្រហម​រង​បរាជ័យ​ក្រោម​ថ្វី​ជើង Man City ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​លទ្ធផល​យក​ឈ្នះ ៥-៤ កាល​ពី​ថ្ងៃ​ទី ៤ សីហា៕ ប្រភព៖ FA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT