ក្លឹប​របស់ Beckham ចង់​ចរចា​យក Suarez ចេញ​ពី Barcelona រដូវ​ក្តៅ​នេះ

ក្លឹប Inter Miami ដែល​ដឹកនាំ​ដោយ​ប្រធាន​ក្លឹប​លោក David Beckham ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​រៀបចំ​សំណើ​ចរចា​ជាមួយ​ក្លឹប Barcelona ក្នុង​ការ​នាំ​យក Luis Suarez ឲ្យ​មក​ចូលរួម​នៅ​ទឹកដី​សហរដ្ឋអាមេរិក។

កីឡាករ​អ៊ុយរុយហ្គាយ​ជាប់​កុងត្រា​ជាមួយ​អ្នក​មាន​បុណ្យ​ដល់​ខែ​មិថុនា ឆ្នាំ ២០២១ ពោល​គឺ​មាន​រយៈ​ពេល ១ ឆ្នាំ តែ​មិន​ទាន់​លេចលឺ​ថា​នឹង​បន្ត​កុងត្រា​ថ្មី​បន្ថែម​ទៀត​ជាមួយ​ Barcelona នៅ​ឡើយ។

តាម Mundo Deportivo បាន​ចុះ​ផ្សាយ Inter Miami កំពុង​ចរចា​ជា​បណ្តើរៗ​ហើយ តែ​លទ្ធផល​បែប​ណា​នោះ​គឺ​ស្ថិត​ក្រោម​ការ​អុត​មើល​នៅ​ឡើយ។

បញ្ជាក់​ថា​កន្លង​មក​ក៏​ធ្លាប់​មាន​មិត្ត​រួម​ជម្រើស​ជាតិ Nicolas Lodeiro ដែល​គេ​លេង​ឲ្យ​ក្លឹប Seattle Sounders នៅ​លីគ MLS បង្ហាញ​ការ​ចាប់​អារម្មណ៍ និង​ចង់​ឲ្យ Suarez មក​លេង​នៅ​អាមេរិក​ដូច​គ្នា តែ​គេ​ថា​រឿង​ហ្នឹង​អាច​នឹង​កើត​ឡើង ដោយ​រង់ចាំ​តែ​ពេលវេលា​មួយ​ប៉ុណ្ណោះ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT