Chilwell ​ប្រាប់ Leicester City ​ត្រង់​ថា​ចង់​ចាកចេញ​

​កីឡាករ Ben Chilwell ​បាន​ប្រាប់​ទៅ​ថ្នាក់​ដឹក​នាំ​ក្រុម Leicester City ​ផ្ទាល់​តែ​ម្ដង ​ថា​រូបគេ​ចង់​ចាកចេញ​នៅ​រដូវ​ក្ដៅ​នេះ ​ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី​លេង​។

ខ្សែ​ការពារ​វ័យ​២៣​ឆ្នាំ​នេះ ​កំពុង​ត្រូវ​បាន​ក្រុម Chelsea ​ចាប់​អារម្មណ៍​ខ្លាំង​ដើម្បី​យក​មក​ពង្រឹង​តំបន់​ខាង​ក្រោម​របស់​ពួកគេ។ ​ដោយ​ឡែក​សាមី​ខ្លួន​វិញ ​ក៏​បាន​ប្រាប់​ទៅ​ក្រុម Leicester ​ដូច​គ្នា ​ថា​រូបគេ​ចង់​ចាកចេញ​ចប់​រដូវ​កាល​នេះ ដើម្បី​បាន​ស្វែង​រក​បទ​ពិសោធន៍​ថ្មី ជាមួយ​ក្រុម​ថ្មី ​ការ​ប្រកួត​ប្រជែង​ថ្មី​ដែរ។ ​ដូច្នេះ​ហើយ ​នេះ​ជា​រឿង​ល្អ​មួយ​សម្រាប់​ក្រុម​លោក Lampard ​ក្នុង​ការ​ទិញ​យក​កីឡាករ​អង់គ្លេស​កំពុង​ឡើង​ជើង​នេះ​ហើយ។

​យុវជន​ដែល​ចូល​ហាត់​ជាមួយ​ក្រុម Leicester City ​តាំង​ពី​អាយុ​១២​ឆ្នាំ​នេះ ​នៅ​សល់​កុងត្រា​រហូតដល់​ឆ្នាំ​២០២៤​ឯ​ណោះ។ តែ​ការ​មិន​បាន​លេង UEFA Champions League ​រដូវ​កាល​ក្រោយ គឺ​ជា​ចំណុច​របត់​មួយ​ដែល​ធ្វើ​ឱ្យ Chilwell ​សម្រេច​ចិត្ត​ចង់​ចាកចេញ​ពី​ក្រុម៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT