Pele ​៖ Ronaldo ​ជា​អត្តពលិក​សម័យ​ទំនើប ដែល​គួរ​យក​គំរូ​តាម​

លោក Pele ​វីរបុរស​បាល់ទាត់​ប្រេស៊ីល ​បាន​និយាយ​ថា Cristiano Ronaldo ​ជា​អត្តពលិក​សម័យ​ទំនើប​ដែល​យុវជន​ជំនាន់​ក្រោយ​គួរ​តែ​យក​គំរូ​តាម​។

Ronaldo វ័យ​៣៥​ឆ្នាំ​កំពុង​លេង​ឱ្យ​ក្រុម Juventus ​និង​បាន​ជួយ​ក្លឹប​អ៊ីតាលី​មួយ​នេះ​លើក​ពាន Serie A ​២​ឆ្នាំ​ជាប់​គ្នា​ផង​ដែរ តាំង​ពី​រូបគេ​ផ្លាស់​មក ស្រប​ពេល​ក្រុម​សេះ​បង្កង់​នេះ​មាន​កំណត់ត្រា​ឈ្នះ​លីគ​កំពូល​៩​ឆ្នាំ​ជាប់​គ្នា​មក​ហើយ។ ​ត្បិត​តែ​វ័យ​ច្រើន​មែន ប៉ុន្ដែ​អតីត​កីឡាករ Real Madrid ​រូប​នេះ​នៅ​តែ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់​នានា ​ជា​ពិសេស Top Scorer ​តែ​ម្ដង។ ​

​មើល​ឃើញ​ការ​ខិតខំ​របស់ Ronaldo ​នេះ​ហើយ ​ទើប​បាន​ជា​លោក Pele ​វីរបុរស​បាល់ទាត់​ពិភព​លោក​អះអាង​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ជា​កីឡាករ​សម័យ​ទំនើប​ម្នាក់ ដែល​គ្រប់​គ្នា​គួរ​តែ​យក​គំរូ​តាម។ ​រូបគេ​បាន​បង្ហាញ​ឱ្យ​គ្រប់​គ្នា​ឃើញ​ថា ជោគជ័យតែងតែ​បាន​មក​ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​ជា​និច្ច។ ចូរ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់ ​ដើម្បី​បំពេញ​គោលដៅ​របស់​ខ្លួន​ឯង៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT