Maguire ​៖ Man Utd ​រដូវ​កាល​ក្រោយ ​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់​មួយ​

​ខ្សែ​ការពារ ​Harry Maguire ​ថា​ក្រុម Manchester United ​នឹង​ក្លាយ​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់​នៅ​រដូវ​កាល​ក្រោយ​នេះ ​បន្ទាប់​ពី​ពួកគេ​ធ្វើ​បាន​ល្អ​នា​រដូវ​កាល​នេះ​។

​បិសាច​ក្រហម ​តាំង​ពី​មាន Bruno ​មក​ជួយ ​ពួកគេ​មាន​ទម្រង់​លេង​ថ្មី​មួយ ដែល​ប្រយុទ្ធ​ល្អ ​និង​ទទួល​បាន​ជ័យជម្នះ​ជាប់​រហូត​នៅ Premier League ​។ ​តាំង​ពី​ពិន្ទុ​នៅ​ពាក់​កណ្ដាល​តារាង រហូត​មក​ដល់​ឡើង​ចំណាត់​ថ្នាក់​លេខ​៣ ​នេះ ​ក្រុម Man Utd ​បាន​បង្ហាញ​ច្បាស់​ថា​ពួកគេ​ជា​ក្រុម​ប្រជែង​ពាន​មួយ​ច្បាស់​លាស់​ណាស់​នៅ​រដូវ​កាល​ក្រោយ​នេះ​។

​ជាមួយ​គ្នា​នេះ​ដែរ ​ប្រធាន​ក្រុម ​Harry Maguire ​ក៏​បាន​មើល​ឃើញ​ចំណុច​នេះ​ដែរ។ ​អតីត​កីឡាករ Leicester City ​មើល​ឃើញ​ថា​ក្រុម Manchester United ​របស់​លោក ​នឹង​បន្ថែម​សមាជិក​ថ្មី​ទៀត​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ ​ហើយ​ការ​បន្ថែម​កម្លាំង​នោះ​ទៀត​សោត ​នឹង​ធ្វើ​ឱ្យ​ពួកគេ​កាន់​តែ​រឹងម៉ាំ ​ហើយ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ច្បាស់​ណាស់​ថា​នឹង​ក្លាយ​ជា​ក្រុម​ប្រជែង​យក​ពាន​រង្វាន់​ជាមួយ​ក្រុម​ដទៃ​ទៀត​បាន​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT